ជាតិ
សង្គមជាតិ
សាលា​រាជធានី​គ្រោង​អភិវឌ្ឍ​ផ្លូវ​ថ្មើ​ជើង២ខ្សែ​បន្ថែម​តាម​មាត់​ទន្លេសាប និង​ទន្លេបាសាក់
17, Aug 2016 , 7:02 pm        
រូបភាព
ភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​ចាប់ផ្ដើម​ផែនការ​អភិវឌ្ឍ​ផ្លូវ​ថ្មើ​ជើង ចំនួន២ខ្សែ​បន្ថែមទៀត ស្របតាម​មាត់​ទន្លេសាប និង​ទន្លេបាសាក​ក្នុង​គោលដៅ​បង្កើន​សោភ័ណភាព​រាជធានី​ភ្នំពេញ​និង​ទាក់ទាញ់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា។



អភិបាលរង​រាជធានី​ភ្នំពេញ លោក អៀង អូន​នី បាន​បញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ថ្មើរជើង២ខ្សែរ​នេះនឹងចាប់ផ្ដើមដំណើរការ​ក្នុងពេល​ឆាប់​ៗខាងមុខនេះ។  គម្រោង​នេះ គឺ​ចាប់ផ្ដើម​ពី​ខ្សែរ​ទីមួយ មាន​ប្រវែង​ជាង ១៦៤០ម៉ែត្រ ចាប់បី​ផ្សារ​រាត្រី ដល់​ស្ពាន​ជ្រោយចង្វារ​មិត្តភាព​កម្ពុជា-ជប៉ុន។ ចំណែក​គម្រោង​ខ្សែរ​ទី​ពីរ មាន​ប្រវែង​ជាង៣០០០ម៉ែត្រ ចាប់ពី​កំពង់ដរ​អរិយ​ក្សត្រ ដល់​គល់ស្ពាន​ព្រះមុន្នីវង្ស។

លោក អៀង អូន​នី បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​ការអភិវឌ្ឍ​ផ្លូវ​ថ្មើរជើង​ថា គម្រោង​អភិវឌ្ឍន៍​ច្រាំងទន្លេ និង​ផ្លូវ​ថ្មើ​ជើង​ទាំងពីរ​ខ្សែរ​នេះ នឹង​យក​គំរូ​តាម​គម្រោង​ស្ថាបនា​ច្រាំងទន្លេ​និង​ផ្លូវ​ថ្មើរជើង ដែល​បាន​កសាង​រួចរាល់ ចាប់ពី​បញ្ជារ​ព័ត៌មាន ទេសចរណ៍​មុខ​ព្រះបរមរាជវាំង ដល់​កំពង់ដរ​អរិយ​ក្សត្រ ដោយសារតែ​គម្រោង​នេះ​កាត់បន្ថយ​ផលប៉ះពាល់​ក្នុង​កម្រិត​ទាប។

តាម​ការបញ្ជាក់​របស់​លោក អូន​នី បច្ចុប្បន្ន​សាលា​រាជធានី​កំពុងតែ​សម្របសម្រួល​ជាមួយ​អ្នក​រង​ផលប៉ះពាល់ ដើម្បី​ប​ញ្ឈៀ​សប​ញ្ហា​ដែល​អាច​កើតមានផ្សេងៗ ហើយ​អ្នកពាក់ព័ន្ធ​អាច​ទទួលយកបាន​ទាំងអស់គ្នា។  គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ថ្មើរជើង និង​ច្រាំងទន្លេ​ទាំងពីរ​ខ្សែ​នេះ នឹងធ្វើ​ឲ្យ​សួន​មាត់ទន្លេ​មាន​ទីធ្លា​ធំ​ទូលាយ ដែល​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ដល់​ព​ល​រដ្ឋ និង​ភ្ញៀវទេសចរ​បានមក​ទស្ស​នា​កម្សាន្ត​នៅ​មាត់ទន្លេ មាន​ខ្យល់អាកាស​ល្អ ជាពិសេស​គឺ​សម្រួល​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក៕



Tag:
 សាលា​រាជធានី
 ផ្លូវ​ថ្មើ​ជើង
© រក្សាសិទ្ធិដោយ thmeythmey.com