ជាតិ
លោក គួច ម៉េង​លី សម្ពោធ​សៀវភៅ​ថ្មី​ពីរ​ទៀត​នា​ថ្ងៃអាទិត្យ​
18, Aug 2016 , 11:54 am        
រូបភាព
ដោយ: ថ្មីៗ
​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន នឹង​សម្ពោធ​សៀវភៅ​ថ្មី​ពីរ​នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២១ ខែសីហា នៅ​វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅ​សេទុង​។



​ស្នាដៃ​ថ្មី​ទាំងពីរ​របស់លោក គួច ម៉េង​លី រួមមាន «​ទស្សនៈ​អាជីវកម្ម​» និង «​ជំនួប​តុ​កាហ្វេ​រវាង ដុក​ទ័​រ ម៉េង​លី និង​ខ្ញុំ​» (Dr.Mengly, Coffee and Me) ដែល​បោះពុម្ពផ្សាយ​ដោយ Mengly J.Quach University Press​។​

​សូមបញ្ជាក់​ផងដែរ​ថា កាលពីដើមឆ្នាំ​២០១៦​កន្លងមក លោក គួច ម៉េង​លី ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សារព័ត៌មាន​ថ្មីៗ​ផងដែរ​នោះ បាន​ផ្សព្វផ្សាយ​សៀវភៅ  «You Are The Good. Better. Best» វគ្គ​មួយ​។  សៀវភៅ​ជា​ភាសា​ធង់​គ្លេ​ស​នេះ លើក​ពី​សម្រង់​ពាក្យពេចន៍ (Quote Book) របស់លោក​ឧកញ៉ា គួច ម៉េង​លី ដែល​បានលើកឡើង​ក្នុងទិសដៅ​លើកទឹកចិត្ត​យុវជន​ក្នុង​ការកសាង​ខ្លួន​ដើម្បី​ប្រទេសជាតិ​។​


Tag:
 ​គួច ម៉េង​លី​
  សៀវភៅ​
© រក្សាសិទ្ធិដោយ thmeythmey.com