ពីនេះ ពីនោះ
ស្លាក់​អាចយ​កមក​ធ្វើជា​ថ្នាំ​ព្យាបាល​រោគ​សរសៃប្រសាទ​
20, Aug 2016 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្លាក់​គឺជា​ឈ្មោះ​ឈើ​តូច​ដើម​ស្រដៀង​នឹង​ត្រប់ ប្រភេទ​រុក្ខជាតិ​នេះ​គឺមាន​ពី​ប្រភេទ ស្លាក់ ក្រហម ឬ​ស្លាក់​ផ្កា​ក្រហម និង​ស្លាក់ស ឬ​ស្លាក់​ផ្កាស​។ 
​តិណជាតិ​នេះ ជា​ប្រភេទ​រុក្ខជាតិ​មាន​គល់​រឹង កម្ពស់​ចាប់ពី​០.៤០ ទៅ​១.៥០​ម៉ែត្រ មាន​ដើម កំណើត​នៅក្នុង​តំបន់​អាស៊ី​។ តាម​គេ​ស្មាន​វា​គឺជា​ដំណាំ​មួយ​ប្រភេទ ដែល​គេ​ដាំ​គ្រប់​ស្រុក ក្នុង​ទ្វីបអាស៊ី​ផ្នែក​អាគ្នេយ៍ ដោយ​ដើម​នេះ​មាន​ផ្កា​ធំៗ​ល្អ ហើយ​ជាពិសេស​វា​ក៏​អាច​ត្រូវបាន​គេ​យកមក​ធ្វើជា​ឱសថ​ផងដែរ​។ ក្នុងនោះ​គ្រូថ្នាំ​ខ្មែរ លោក​តែង​យក​ស្លឹក​ស្លាក់​នេះ​ផ្សំ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ក្អក និង​រោគ​ហឺត​។ បន្ថែម​ពីនេះ គ្រូថ្នាំ​ក៏​អាចធ្វើ​ឲ្យ​រុក្ខជាតិ​ក្លាយជា​ថ្នាំ​ព្យាបាល​រោគ​សរសៃប្រសាទ និង​រោគ​ញ័រ​។


 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 

© រក្សាសិទ្ធិដោយ thmeythmey.com