ជាតិ
បាក់​ឌុប៖បេក្ខជន​ត្រូវ​ប្រឡង​ពីរ​វិញ្ញាសា​ទៀត នៅ​រសៀល​នេះ
22, Aug 2016 , 1:05 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអង្គភាពប្រឆាំងអំពើពុករលួយ
រូបភាពពីហ្វេសប៊ុកអង្គភាពប្រឆាំងអំពើពុករលួយ
ដោយ: ថ្មីៗ
ដំណើរការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ(បាក់​ឌុប) បានបញ្ចប់​ទៅ​រលូន បើទោះបី​ជាមាន​បេក្ខជន​ខ្លះ​មាន​បញ្ហា​សុខភាព​ក្នុងពេល​ប្រឡង និង​បេក្ខជន​ខ្លះ​បាន​នាំយក​សំណៅ​ឯកសារ​ចូលក្នុង​មណ្ឌល​ប្រឡង​ក៏ដោយ។



នៅ​រសៀល​ថ្ងៃទី១ នៃ​ការប្រឡង​បាក់​ឌុប បេក្ខជន​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម​ត្រូវ​ប្រឡង​ពីរ​មុខវិជ្ជា​ដូចគ្នា។ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ពិត នឹងត្រូវ​ប្រឡង​លើ​វិញ្ញាសា​ប្រវត្តិវិទ្យា និង​ភាសាបរទេស ខណៈ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ត្រូវ​ប្រឡង​លើ​វិញ្ញាសា​ផែនដី​និង​បរិស្ថានវិទ្យា និង​ភាសាបរទេស។ ចំពោះ​វិញ្ញាសានីមួយៗមាន​ថេរវេលា៦០នាទី ដែល​ចាប់ផ្តើម​នៅ ម៉ោង២រសៀល និង​បញ្ចប់​នៅ​ម៉ោង៤:៣០នាទី​រសៀល។

សូមបញ្ជាក់ថា វិញ្ញាសា​ប្រឡង​ដែល​បានបញ្ចប់​នៅ​ព្រឹក​ថ្ងៃទី១ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​គឺ​វិញ្ញាសារ​គីមីវិទ្យា និង​ជីវវិទ្យា ខណៈ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ប្រឡង​វិញ្ញាសា​ភូមិវិទ្យា និង​ប្រវត្តិវិទ្យា៕




Tag:
 អប់រំ
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com