ជាតិ
​បន្ទប់​ប្រឡង​មួយ​មាន​បេក្ខជន​២​នាក់ តែ​អនុរក្ស និង​អ្នកសង្កេតការណ៍​ច្រើន​
22, Aug 2016 , 5:47 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកចេះ គឺជា​ប់​! ប៉ុន្តែ​ការភ័យព្រួយ​ច្បាស់​ជា​គេច​មិន​ផុត​ឡើយ​នៅពេល​ប្រឡង​។ នៅ​បន្ទប់​លេខ​១៧ ក្នុង​មណ្ឌល​ប្រឡង​សាលាបឋមសិក្សា​គំរូ​ក្រុង​ខាងជើង នៃ​ខេត្តកំពង់ឆ្នាំង មាន​បេ​ក្ខ​នារី​ប្រឡង​តែ​ពីររូប​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពី​សំណាក់​អនុរក្ស​២​នាក់ រួមទាំង​អ្នកសង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​



​បើតាម​រូបភាព​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (Anti-Corruption Unit) កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ដែលជា​ព្រឹក​ថ្ងៃ​ដំបូង​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) បេ​ក្ខ​នារី ឱ សា​រ៉ា​យ មកពី​វិទ្យាល័យ​ហ៊ុន សែន ទឹកផុស និង​បេ​ក្ខ​នារី ឱ ស្រី​រ៉ៃ មកពី​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ស្ថិតក្នុង​បន្ទប់​ប្រឡង​ដ៏​ធំ​ទូលាយ​មួយ ដោយ​ស្ថិតក្រោម​ក្រសែភ្នែក​អនុរក្ស និង​អ្នកសង្កេតការណ៍​ដែលមាន​ចំនួន​ច្រើនជាង​ខ្លួន​។​



​អ្នកសង្កេតការណ៍​រប​ស់ ACU បាន​សរសេរ​បញ្ជាក់ថា​៖  «​តាម​និយាម ក្រសួង​អប់រំ បានកំណត់ ក្នុង​មួយ​បន្ទប់​ត្រូវមាន​បេក្ខជន​តែ​២៥​រូប ដូចនេះហើយ​បានជា​បេក្ខជន​០២​រូបនេះ ត្រូវដាក់​អោយនៅ​បន្ទប់​ប្រលង​មួយ​ដូច​គេ​ដែរ ដោយសារតែ​ចំនួនសេស សល់​ពី​បន្ទប់​ផ្សេង​។ ទោះ​មាន​បេក្ខជន​តែ​០២​រូប អនុរក្ស​ក៏មាន​០២ រូប អមដោយ​អ្នកសង្កេតការណ៍​យើង​ផងដែរ​»​។​



​ប្រហែលជា​មិនមាន​អ្វី​ជា​បញ្ហា​ចោទ​នោះឡើយ ព្រោះ​រូបភាព​មួយ​សន្លឹក​បានបង្ហាញ​បេ​ក្ខ​នារី​ម្នាក់ បង្ហាញ​ស្នាមញញឹម​នៅមុខ​បន្ទប់ នាពេល​ប្រឡង​វិញ្ញាសា​ភាសា​អង់គ្លេស​៕

​រូបថត​ទាំងអស់​៖ Facebook ACU


Tag:
 ​អប់រំ​
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com