ជាតិ
‪​អនុរក្ស​បម្រុង​ម្នាក់​នៅ​កំពង់ធំ ត្រូវបាន​បញ្ឈប់​ពី​ភារកិច្ច​ដោយសារ​លួច​ធ្វើ​លំ​ហាត់​…‬
23, Aug 2016 , 3:46 pm        
រូបភាព
រូបភាពី៖ ACU
រូបភាពី៖ ACU
ដោយ: ថ្មីៗ
​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​រកឃើញ​អនុរក្ស​បម្រុង​ម្នាក់​ដែលជា​គ្រូ​គណិតវិទ្យា​នៅ​វិទ្យាល័យ​ត្បែង ខេត្តកំពង់ធំ ដោយ​តែ​បុរស​រូបនោះ បាន​យក​ទូរ​សព្ទ​ចូល​មណ្ឌល​ប្រឡង​នៅ​ម៉ោង​គណិតវិទ្យា និង​បានធ្វើ​លំ​ហាត់​សមីកា​បន្ទាត់ប៉ះ​នៅក្នុង​បន្ទប់​ទំនេរ​ដើម្បី​ផ្ញើ​ទៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​។​



​យោងតាម​មន្ត្រី ACU លោកស្រី​ប្រធាន​មណ្ឌល​ប្រឡង និង​ប្រធាន​អប្បមាទ​ទូទាំងប្រទេស​បាន​ធ្វើ​កំណត់ហេតុ​ពិសេស និង​ដក​បណ្ណ រួមទាំង​បញ្ឈប់​អនុរក្ស​រូបនោះ​ពី​ការបំពេញភារកិច្ច​។ ទូរ​សព្ទ​ត្រូវបាន​ប្រគល់ជូន​វិញ ក្រោយ​បញ្ចប់​ការប្រឡង​។​

​បន្ថែម​ពីលើ​នេះ វិធានការ​បន្ត​លើ​ការប្រព្រឹត្ត​ខុស​នឹង​បទបញ្ញត្តិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា  នឹង​សម្រេច​នា​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ក្រសួង​៕


Tag:
 បាក់​ឌុប​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com