ជាតិ
អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ជ្រើសរើស​ជើងសា​គយ​បណ្ដោះអាសន្ន​ចំនួន​១០០​នាក់​
28, Aug 2016 , 3:08 pm        
រូបភាព
​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការជ្រើសរើស​ជើងសា​គយ​បណ្ដោះអាសន្ន​ជា​រូបវន្តបុគ្គល ដែល​តំណាង​ឲ្យ​នីតិបុគ្គល ឬ​រូបវន្តបុគ្គល​ខ្លួន​ផ្ទាល់ ចំនួន​១០០​នាក់​សម្រាប់​ឆ្នាំ​២០១៦​នេះ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា​។​



សម្រាប់​សាធារណជន​ដែលមាន​បំណង​ប្រកប​អាជីវកម្ម​ជើងសា​គយ  អាចមក​ទទួល​ពាក្យសុំ ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦​។ ចំពោះ​កាលបរិច្ឆេទ​បើក​វគ្គ​បណ្ដុះបណ្ដាល និង​ការប្រឡង​វាយតម្លៃ ប្រព្រឹត្ត​នៅ​ខែ វិច្ឆិកា ឆ្នាំ​២០១៦ ។

ទាក់ទង​គ្នា​នេះ សំណុំលិខិត​ស្នើសុំ​រួមមាន​៖ ពាក្យសុំ​ប្រកប​អាជីវកម្ម​ជើងសា​គយ​, ច្បាប់​ចម្លង​ឯកសារ​ចុះបញ្ជី​កា​ពាណិជ្ជកម្ម​, ច្បាប់​ចម្លង​វិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធដារ​, លិខិត​ថ្កោលទោស​, ប្រវត្តិរូប​សង្ខេប​, ច្បាប់​ចម្លង​សញ្ញាបត្រ​កំរិត​ចាប់ពី​មធ្យមសិក្សា​ទុតិយភូមិ​ឡើង​, ច្បាប់​ចម្លង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​រូបថត​ផងដែរ​។​

សូមបញ្ជាក់ថា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា រក្សា​សិទ្ធ​ក្នុងការ​ប​ញ្ឍ​ប់​ការទទួល​ពាក្យសុំ​ប្រកប​អាជ​វី​កម្ម​ជើង​សាគយ មុន​កាលកំណត់​ខាងលើ ក្នុងករណី​មាន​ចំនួន​អ្នកស្នើសុំ​មាន​គ្រប់​តាម​សំណូមពរ​ខាងលើ​។ ជាមួយគ្នានេះ សាធារណជន ដែលមាន​បំណង​ចង់​ប្រកប​វិជ្ជាជីវៈ​ជា​ជើង​សាគយ រួសរាន់​មក​បំពេញ​ពាក្យ​បែបបទ​ដាក់​ពាក្យសុំ​ប្រកប​អាជីវកម្ម​ជើងសា​គយ នៅ​ការិយាល័យ​គ្រប់គ្រង​ហានិភ័យ និង​សវនកម្ម​គយ​និង​រដ្ឋាករ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា រៀងរាល់​ម៉ោង​ធ្វើការ​។ ព័ត៌មាន​បន្ថែម ០៨៩ ៨៩៧ ៧៨៨/ ០១២ ៥២២ ៥២២ និង ០១២ ៨៧៧ ២៨១៕


Tag:
 គយ
© រក្សាសិទ្ធិដោយ thmeythmey.com