ពីនេះ ពីនោះ
ល្វាចេក​ព្រៃ​ច្រើន​មាន​តាម​ព្រៃស្រោង​និង​ព្រៃ​ឫស្សី​
31, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ល្វាចេក​ព្រៃ គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មាន​ក្បាល ទ្រូង ខ្នង និង​កន្ទុយ​ពណ៌​ខៀវចាស់ និង​ចុង​ខ្នង​ពណ៌​ស​។ ចំណែក បក្សី​ញី​វិញ មាន​ពណ៌​ស្រអាប់​ជាង​ឈ្មោល ក្បាល ទ្រូង និង​ខ្នង​ពណ៌​ប្រផេះ​ក្រ​ម៉ៅ​(​ខៀវខ្ចី​)​។ តាម​ការសិក្សា​ពី​ជីវសាស្ត្រ​រស់នៅ បក្សី​នេះ ច្រើន​រស់នៅ​តាម​ព្រៃស្រោង ព្រៃ​ពាក់កណ្ដាល​ស្រោង និង​ព្រៃ​ឫស្សី​។ ជាទូទៅ វា​ជា​បក្សី​មួយ​ប្រភេទ​ដែលមាន​របាយ​រស់នៅ​គ្រប់​ទីកន្លែង និង​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ ដោយមាន​រដូវ​បន្ត​ពូជ​ចាប់ពី​ខែ មីនា ដល់​ខែ កញ្ញា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com