ជាតិ
រយៈពេលពីរថ្ងៃ មាន​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ជិត ៣ សែន​នាក់​
03, Sep 2016 , 10:47 am        
រូបភាព
ដោយ:
​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​បង្ហាញ​ទិន្នន័យ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​រយៈពេល ២ ថ្ងៃ​មកនេះ មាន​ចំនួន ២៩០,៧២០ នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា​។​


 
​សេចក្តីជូនដំណឹង​រប​ស់​គណៈ​ក​ម្មា​ធិ​ជាតិ​រៀបចំ​ការបោះឆ្នោត បញ្ជាក់ថា ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង ២៥ មាន​រាជធានី​- ខេត្ត ចំនួន ១៣ ដែលមាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​លើសពី ១ ម៉ឺន​នាក់​។ រាជធានី​ខេត្ត​ទាំងនោះ មាន​ជាអាទិ៍ នៅ​រាជធានី​ភ្នំពេញ មាន​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ៣១,៩០១ នាក់ ខេត្តព្រៃវែង ២១,២០០​នាក់ ខេត្តកណ្តាល ២០,៧៤៩ នាក់ ខេត្តកំពង់ចាម​មាន​ចំនួន ១៨,២២០ នាក់ ខេត្តសៀមរាប​មាន​ចំនួន ១៨,៩៨៧ នាក់ និង​ខេត្តតាកែវ ១៨,០៥១ នាក់​។ 
 
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​វាយតម្លៃថា ការចុះឈ្មោះ​បោះឆ្នោត​កន្លងមកនេះ ប្រ​ពឹ​ត្ត​ទៅដោយ​រលូន​ល្អ តែមាន​បញ្ហា​បច្ចេកទេស​មួយចំនួន​ដែរ ដែល​ត្រូវ​ដោះស្រាយ​។ យ៉ាង​ណាគ​.​ជ​.​ប អះអាងថា បញ្ហា​បច្ចេកទេស​ទាំងនោះ មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ឡើយ​។ 
 
​សូមបញ្ជាក់ថា បើតាម​គ​.​ជ​.​ប មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនូ​ន ៨,៩ លាន​នាក់ ដែល​គ្រប់​អាយុ​ចុះឈ្មោះ​បោះឆ្នោត​។  យុទ្ធនាការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ចាប់ផ្តើម​ពីថ្ងៃ​ទី ០១ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ហើយ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះ ត្រៀម​ថវិកា​ចំនួន ២៨ លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់​ក្នុងពេល​យុទ្ធនាការ​នេះ​៕
 

Tag:
 គ​.​ជ​.​ប​
  ចុះឈ្មោះ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com