ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន WorldBridge សង់ផ្ទះ​តម្លៃ ២៥០០០ ទៅ​៣​ម៉ឺន​ដុល្លារ សម្រាប់​អ្នក​ចំណូល​ទាប និង​មធ្យម​
03, Sep 2016 , 6:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្រុមហ៊ុន WorldBridge Land បានធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​សាងសង់​លំនៅឋាន​សម្រាប់​អ្នកមាន​ចំណូល​ទាប និង​ចំណូល​ធ្យ​ម (Affordable House) ។ នេះ​បើតាម​លោក​ឧកញ៉ា សៀ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​។​


​លោក​ឧកញ៉ា សៀ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន WorldBridge Land ឲ្យ​ដឹងថា ក្នុងការ​ចាប់ផ្ដើម​គម្រោង​ទី​១ ក្រុមហ៊ុន​នឹង​សាងសង់​លំនៅឋាន​ចំនួន ២៧០០ ជាមួយនឹង​តម្លៃ​ពី ២៥០០០​ដុល្លារ ទៅ​៣០០០០​ដុល្លារ​សម្រាប់​ផ្ទះ​នីមួយៗ​។ លោក​បញ្ជាក់ថា ក្រុមហ៊ុន​ជិត​បញ្ចប់​ការសិក្សា​គម្រោង​របស់ខ្លួន ហើយនឹង​ដាក់​ឲ្យ​ដំណើរការ សាងសង់​ក្នុងពេល​ឆាប់ៗ​នេះ​។​
 
​លោក សៀ ឫទ្ធី បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២​ខែកញ្ញា បែបនេះ​ថា​៖«​ជាទូទៅ ក្រុមហ៊ុន​យើង​ជា​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​ថ្លៃៗ តែ​សួរថា​ម៉េច​បាន​យើង​បែរ​ទៅ​សាងសង់​លំនៅឋាន​តម្លៃ​ទាប នេះ​? ព្រោះ​យើង​ចង់​ជួយ​អ្នកមាន​ចំណូល​ទាប និង​មធ្យម​»​។  
 
​អគ្គនាយក​ក្រុមហ៊ុន WorldBridge Land រូបនេះ អះអាងថា ក្រុមហ៊ុន​បាន​បោះទុន​វិនិយោគ ៦០​លាន​ដុល្លារ ទៅ​៧០​លាន​ដុល្លារ​លើ​គម្រោង Affordable House ចំនួន​បី​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ទីតាំង​គម្រោង​ឡើយ ដោយ​លោក​គ្រាន់តែ​ប្រាប់ថា ទីតាំង​គម្រោង​ទី​១​នេះ​មាន​ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ​ពី​ចំណុចកណ្ដាល​នៃ​រា​ធានី​ភ្នំពេញ​៕ 
 
 

Tag:
 WorldBridge
  សៀ ឫទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com