ពីនេះ ពីនោះ
ប្រយ័ត្ន Zika !
05, Sep 2016 , 2:27 pm        
រូបភាព
ដោយ:
កំណាព្យ​បទ ពាក្យ​៨
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!



-Zika​វាយលុក​ធ្វើទុក្ខ​ជាថ្មី​
​អាស៊ី​ដែនដី​ល្បី​ព្រួយ​គ្រប់គ្នា​
​គួរ​ប្រុងប្រយ័ត្ន​បង្ការ​គ្រប់​គ្រា​
​ចាស់​ថា​ការពារ​ជាជាង​ព្យាបាល​។​

-​ក្តៅ​ដូច​គ្រុនឈាម​ថែម​ក្រហម​ភ្នែក​
​ក្រហម​ដល់​ស្បែក​មាន​ទាំង​ឈឺក្បាល​
​នេះ​រោគ​Zika តាម​ពេទ្យ​ដំណាល​
​មិន​ធ្ងន់​ទាន់​ស្រាល​ត្រូវ​ទៅ​ជួប​ពេទ្យ​។​

-​លេខ​១១៥​ចាំ​ហៅ​បន្ទាន់​
​ជំនាញ​រួសរាន់​អាចជួយ​បាន​ភ្លែត​
​កុំ​ជឿ​បន់ស្រន់​ភាំង​ភាន់​ភ្លេច​ពេទ្យ​
​ក្រែង​នាំ​ឲ្យ late សង្គ្រោះ​លែង​បាន​។​

-​កំចាត់​មូស​ខ្លា​ជាការ​ប្រសើរ​
​គ្រូពេទ្យ​ធ្លាប់​ស្នើ​ឲ្យ​រួម​គ្រប់​ប្រាណ​
Zika គ្រុនឈាម​អាច​ទប់ស្កាត់បាន​
​សម្អាត​ភូមិដ្ឋាន​និង​ផ្ទះសម្បែង​។​

-​រី​សំបក​ដូង​សំបក​កង់ឡាន​
​បើសិន​កប់​បាន​កុំ​ទុក​សំញែង​
​មូស​ពង​កើតកូន​ដង្កូវ​ឃើញ​ស្តែង​
​រួចមក​ខាំ​ឯង​ចម្លងជំងឺ​៕


Tag:
 Zika
© រក្សាសិទ្ធិដោយ thmeythmey.com