ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ឲ្យ​ទីភ្នាក់ងារ JICA សិក្សា​គម្រោង​«​រថភ្លើង​ស្វ័យប្រវត្តិ​»​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​
05, Sep 2016 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) កំពុង​សិក្សា​គម្រោង​រថភ្លើង​ស្វ័យប្រវត្តិ​ធុន​ស្រាល​(AGT )​ដែល​រត់​ពី​រាជធានី​ភ្នំពេញ ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា រដ្ឋាភិបាល​ចង់​សម្រួលការ​ធ្វើដំណើរ​រប​ស់​ពលរដ្ឋ និង​ភ្ញៀវទេសចរ ក្នុង​រាជធានី​ដែល​កាន់តែ​កើនឡើង​។​



​ទោះបីយ៉ាងណា រដ្ឋាភិបាល​ពុំមាន​ផែនការ​ប្រាកដថា ត្រូវតែ​កសាង​រថភ្លើង​ស្វ័យប្រវត្តិ​នេះនោះ​ទេ​។ លោក ស៊ុន ចាន់ថុល បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ភាគី​ជប៉ុន​សិក្សា​លម្អិត​ហើយ យើង​នឹង​ពិនិត្យមើល​គម្រោង​នោះ​ថា តើ​ត្រូវការ​ថវិកា​ប៉ុន្មាន ហើយ​យើង​រក​ប្រភព​ទុន​ពី​ណា​?  លោក​បន្តទៀតថា​៖«​បើតាម​កា​ប៉ាន់ស្មាន​មិនតិចជាង​៨០០​លាន​ដុល្លារ​។ ដូច្នេះ​ថា តើ​យើង​ដាក់​លុយ​ប​ណ្ណឹ​ង​ទៅ ផ្ដល់​ផលប្រយោជន៍​បាន​វិញ​ដែរឬទេ​?  ឬមួយ​យើង​យកលុយ​នេះ​ទៅ​កសាង​ផ្លូវ​ល្បឿន​លឿន​( Expressway) វិញ យើង​មិនទាន់​ដឹង​ទេ​»​។​

​សូម​ស្ដាប់​ប្រសាសន៍ លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖



​លោក ស៊ុន ចាន់ថុល ថ្លែង​បែបនេះ ប្រាប់​អ្នក​សារ​ព័ត​មាន​ក្នុង​សិក្ខាសាលា​ស្ដីពី​កិច្ចសហការ​បច្ចេកទេស​លើ​វិស័យ​ដឹកជញ្ជូន​កម្ពុជា​-​ជប៉ុន នៅ​ថ្ងៃទី​៥ ខែកញ្ញា​នេះ​៕




Tag:
 រថភ្លើង​
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com