អត្ថបទពាណិជ្ជកម្ម
Huawei P9 បានឈ្នះ​ពានរង្វាន់ European Consumer Smartphone ២០១៦-២០១៧ នៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់ EISA
08, Sep 2016 , 2:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Huawei មាន​កិត្តិយស សូម​ប្រកាស​នូវ ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Huawei P9 ដែល​បាន​ជាប់​ពានរង្វាន់ ‘European Consumer Smartphone ឆ្នាំ​២០១៦-២០១៧’ ដែល​ផ្ដល់ជូន​ដោយ​សមាគម​សំឡេង និង​រូបភាព អឺរ៉ុប (European Image and Sound Association) ហៅ​កាត់​ថា EISA​។ ដោយ​បន្ត​ការប្ដេជ្ញាចិត្ត​ក្នុងការ​នាំមក​នូវ​ការ​រចនា​និង​គុណភាព ខ្ពស់បំផុត​ប្រកបដោយ​ការយកចិត្ត​ទុក​ខ្ពស់ ទើប​Huawei ត្រូវបាន​ទទួលស្គាល់​៤​ឆ្នាំ​ជាប់ៗ​គ្នា​ដែល​ឆ្នាំនេះ​ជា​ឆ្នាំ​ទី​៤​ផង ដែរ​។​Huawei ត្រូវបាន​បង្កើតឡើង ដើម្បី​ធ្វើ​ឲ្យ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​មាន​សមត្ថភាព​កាន់តែ​ខ្ពស់ ហើយ Huawei P9 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​ផលិតឡើង​ក្រោម​កិច្ចសហការ​ជាមួយ Leica Camera AG ដែលជា​ម៉ាក​សញ្ញា​ឈានមុខ​របស់​ពិភពលោក​។ កាមេរ៉ា​ភ្លោះ​របស់ P9 ធ្វើ​ឲ្យ​បទពិសោធ​នៃ​ការថតរូប​របស់ ស្មា​ត​ហ្វូ​ន​ឈានដល់​កម្រិត​ខ្ពស់​ថ្មី​មួយទៀត ដែល​អ្នកប្រើប្រាស់​អាច​ចាប់បាន​ទាំង​រូបភាព​ពណ៌​ធម្មជាតិ និង​រូបភាព​ស​ខ្មៅ យ៉ាងច្បាស់​ត្រជាក់​ភ្នែក និង​ពិតៗ​ដោយ​គ្មាន​គូប្រជែង​។​

​ពេល​ផ្ដល់​ពានរង្វាន់​ជា ‘European Consumer Smartphone ២០១៦-២០១៧’ ដល់ Huawei P9 គណៈវិនិច្ឆ័យ EISA បានប្រកាសថា “​ពេលខ្លះ​តម្លៃ​នៃ​ការទទួលបាន​នូវ​វត្ថុ​ដ៏​មាន​សារៈសំខាន់​មួយ គឺ​មិនអាច​និង​ពណ៌នា​បានឡើយ ហើយ​តាមពិត វា​គឺជា​ភាព​ឥតខ្ចោះ​ដែល​មានមក​ជាមួយ Huawei P9​។ Huawei P9 បំពាក់ អេក្រង់ IPS-NEO LCD ទំហំ ៥.២ អ៊ី​ញ ប្រភេទ Full HD resolution មាន octa-core HiSilicon Kirin ៩៥៥ SoC និង  Android OS ៦.០ ភ្ជាប់​ដោយ Emotion UI ៤.១  ធ្វើ​ឲ្យ P9 ជា​ជម្រើស​ដ៏​ទាក់ទាញ​នៃ​ផលិតផល​សម្រេច​ដែល​ទទួលបាន​ពី​ការរួម​ផ្សំ​ពី​វត្ថុ​ធាតុ​ផ្សេងៗ​ជាច្រើន​។ ”​មិនតែប៉ុណ្ណោះ Huawei ក៏បាន​សាង​ប្រវត្តិសាស្ត្រ​ជា​អ្នក​ផលិត​ទូរ​សព្ទ​ដៃ​ដំបូង​គេ​ដែលមាន​បំពាក់​កាមេរ៉ា​របស់​ឡៃ​កា (Leica)​ខណៈពេលដែល​ថ្ម​ទូរ​សព្ទ​កម្លាំង ៣,០០០ mAh  រូបរាង​ទូរ​សព្ទ​ស្អាត ដែលមាន​គែម​ស្មើ​សាច់​រលោង​ព័ទ្ធជុំវិញ​តួ​មួយ​សំណុំ (unibody) រួមជាមួយ​កញ្ចក់ ២.៥D ធ្វើ​ឲ្យ P9 មាន​ទាំង​សោភ័ណភាព និង​សមត្ថភាព​។​”


​លោក Glory Zhang ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Huawei បាន​មានប្រសាសន៍ថា “​យើង​ពិត​ជាមាន​កិត្តិយស​ណាស់​ដែល​បានទទួល​នូវ​ពានរង្វាន់​នេះ​ពី EISA ជា​លើក​ទី​៤ ក្នុង​រយៈពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា​។ ពានរង្វាន់​នេះ គឺជា​សក្ខីភាព ចំពោះ​ការប្ដេជ្ញាចិត្ត​របស់ Huawei  ក្នុងការ​បង្កើតឡើង​នូវ​នៅពេល​អនាគត នៃ​ទូរ​សព្ទ​ដៃ​ដែល​នាំមក​នូវ​បទពិសោធ​ថ្មី​ដល់​អ្នកប្រើប្រាស់​។ រូបរាង​រចនា​ដ៏​ស្រស់ស្អាត​របស់ P9 ត្រូវបាន​សាទរ​ដោយ​គណៈវិនិច្ឆ័យ EISA គឺជា​លទ្ធផល​នៃ​ការយកចិត្តទុកដាក់​អភិវឌ្ឍ​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​អ្នកជំនាញ​រចនា​ល្បីៗ​របស់​ពិភពលោក  និង​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​ការនឿយហត់​របស់​ពួកគេ ទើប​សម្រេចបាន​នូវ​រូបរាង​ដ៏​ស្អាត​ទាក់ទាញ​បំផុត​មួយ​នេះ​។​”​ការបញ្ចេញ​លក់​ទូទាំង​ពិភពលោក​នៃ​ស្មា​ត​ហ្វូ​ន P9 និង P9 Plus កើនឡើង​លើសពី ៤.៥​លាន​គ្រឿង គិតដល់​ត្រឹម​ខែកក្កដា ជាមួយ​កំណត់ត្រា​លក់​ចេញ​ដ៏​ខ្ពស់​ទូទាំងប្រទេស​នៃ​តំបន់​អឺរ៉ុប ដែល​រួមមាន​បារាំង ហ្វាំ​ង​ឡង់ និង​ចក្រភព អង់គ្លេស​ជាដើម​។ 


​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ វិ​ដែ​អូ Link : https://www.eisa.eu/awards/mobile-devices/28/european-consumer-smartphone-2016-2017.html#award
( អត្ថបទ​ពាណិជ្ជកម្ម  )


© រក្សាសិទ្ធិដោយ thmeythmey.com