ព័ត៍មានសុខភាព
កូន​ពេញក្រមុំ ពេញ​ក​ម្លោះ ឪពុកម្តាយ​គួរ​អប់រំ​បែបណា ចំពោះ​បញ្ហា “​សិច ឬ​ផ្លូវភេទ​”?​​​​​​
11, Sep 2016 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ចំពោះ​ទំនៀមទម្លាប់​ប្រពៃណី និង​របៀបរបប​នៃ​ការរស់នៅ​របស់​ខ្មែរ​យើង ការនិយាយ​រឿង​សិច ឬ​ផ្លូវភេទ អាចជា​រឿង​មួយ កម្រ​នឹង​កើតមាន​ណាស់ នៅក្នុង​សង្គម​គ្រួសារ​នីមួយៗ ឬ​អាច​និយាយថា គ្រួសារ​ភាគច្រើន មិនបាន​អប់រំ ឬ​និយាយ​ជាមួយ​កូនចៅ អំពី​រឿង​នោះទេ​។​


 
​យ៉ាងណាមិញ វា​ជា​រឿង​សំខាន់​ណាស់ ក្នុងការ​អប់រំ​កូនចៅ អំពី​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​គេ​យល់​ខុស តាមរយៈ​ទស្សនា​វ​ដ្តី អ៊ី​ន​ធើ​ណេ​ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។​
​គួរ​អប់រំ​ពីអ្វី​ខ្លះ​?
 
​មាន​ប្រធានបទ​ច្រើនណាស់ ដែល​អ្នក​ត្រូវ​និយាយ​ជាមួយ​កូន ហើយ​យើងខ្ញុំ សូម​លើកទឹកចិត្ត​ឲ្យ​ឪពុកម្តាយ​គ្រប់រូប គួរតែ​ពិភាគ្សា​រឿងនេះ​ជាមួយ​កូន មុននឹង​គេ​ដើរ​ខុសផ្លូវ​។​
​ប្រធានបទ​ដែល​ត្រូវ​សិក្សា មានដូចជា ការផ្លាស់ប្តូរ​រាងកាយ បញ្ហា​សុខភាព​ប្រដាប់ភេទ (​រដូវ​ស្ត្រី​) ការបន្ត​ពូជ ការ​មាន​ផ្ទៃពោះ និង​ការ​រួមភេទ​ដែលមាន​សុវត្ថិភាព​។ អ្នក​ក៏​អាច​ចែករំលែក​អំពី ចំណេះដឹង​នានា ទៅលើ​ការពន្យារ​កំណើត និង​រឿង​នៅលើ​គ្រែ​ផងដែរ​។​
 
​ហេតុអ្វី​វា​មាន​សារៈសំខាន់​?
​ជាការ​ពិត ទោះបីជា​អ្នក​មិន​ប្រាប់ ក៏​គេ​អាច​ដឹងបាន​ដោយ​ខ្លួនឯង តាមរយៈ​ការផ្លាស់ប្តូរ​បន្តិច​ម្តងៗ និង​ការមើល​តាម​អ៊ី​ន​ធើ​ណេ​ត ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ផងដែរ ប៉ុន្តែ គេ​អាច​នឹង​យល់​ខុស ហើយ​មាន​ផលប៉ះពាល់ ច្រើនជាង​ផល​ល្អ​។​
 
​ដូច្នេះ អ្នក​គួរ​ផ្លាស់ប្តូរ​និន្នាការ​ពលរដ្ឋ​ខ្មែរ ហើយ​ហ៊ាន​និយាយ​ដោយ​បើកចំហរ អំពី​រឿង​ផ្លូវភេទ ដើម្បី​អប់រំ​កូន​។ ចុះ​និយាយ​បែបណា ទើប​ល្អ​ទៅ​? ... សូម​រង់ចាំ​អាន​អត្ថបទ​នេះ នៅ​ថ្ងៃស្អែក យើង​នឹង​លម្អិត​អំពី​វិធី និយាយ​ជាមួយ​កូន ដើម្បី​បំបាត់​ការ​ខ្មាស់អៀន ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕
 
​ផ្តល់​សិទ្ធ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com