កីឡាជាតិ
ជាតិ
U19 កម្ពុជា ជួប U19 អូស្ត្រាលី នៅ​ហាណូយ​នា​ម៉ោង​៧​យប់​នេះ​
12, Sep 2016 , 3:04 pm        
រូបភាព
U19 កម្ពុជាធ្វើការហ្វឹកហាត់នៅមុន​ជំនួបយប់នេះ។ រូបថត FFC
U19 កម្ពុជាធ្វើការហ្វឹកហាត់នៅមុន​ជំនួបយប់នេះ។ រូបថត FFC
ដោយ:
​ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​(U19) នឹង​ជួប​ប្រកួត​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រុម​ក្រោម​១៩​ឆ្នាំ​អូស្ដ្រាលី​(U19)​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នា​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១២ ខែកញ្ញា នេះ​។ ជំនួប​របស់​កម្ពុជា​នេះ​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល​B នៃ​ពានរង្វាន់ AFF U19 Championships 2016 ។



​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Ohara Kazunori ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ត្រូវ​តទល់​ជាមួយ​ក្រុម​ជម្រើសជាតិ U19 អូស្ត្រាលី នៅ​កីឡដ្ឋាន Vietnam Youth Training Centre ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នា​វេលា​ម៉ោង​៧​យប់​នេះ​។ ជំនួប​របស់​កម្ពុជា​នេះ ជាការ​ប្រកួត​បើកឆាក​ពានរង្វាន់​សហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​(AFF U19 Championship 2016)​ប្រចាំឆ្នាំ​២០១៦ ក្នុង​ពូ​ល B ផងដែរ​។

​ជាមួយគ្នានេះ នៅក្នុង​ពូ​ល B មុន​ជំនួប​រវាង​កម្ពុជា និង​អូស្ត្រាលី​ក៏មាន​ការប្រកួត​២​គូ​ផ្សេងទៀត​ផងដែរ ក្នុងនោះ​ក្រុមយុវជន​ជម្រើសជាតិ U19 ថៃ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ U19 ឡាវ​។ ចំណែក​ក្រុមយុវជន​ជម្រើសជាតិ U19 មី​យ៉ាន់​ម៉ា ត្រូវ​តតាំង​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ U19 ឥណ្ឌូនេស៊ី នៅ​កីឡដ្ឋាន Vietnam Youth Training Centre  ដូចគ្នា​។  

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ពានរង្វាន់ AFF U19 Championship 2016 ក្នុង​ពូ​ល A កាលពី​ម្សិលមិញ ក្រុមយុវជន​ជម្រើសជាតិ U19 ទី​ម័​រ​ខាងកើត បាន​យកឈ្នះ​ក្រុមយុវជន​ជម្រើសជាតិ U19 ហ្វីលីពីន ២-១​។ ចំណែក​ក្រុមយុវជន​ជម្រើសជាតិ U19 សិង្ហ​បុរី បាន​ត្រឹម​ស្មើ​ក្រុមយុវជន​ជម្រើសជាតិ U19 ម្ចាស់ផ្ទះ​វៀតណាម ០-០​។ ជ័យជម្នះ​របស់​ទី​ម័​រ​ខាងកើត​ល់​ហ្វីលីពីន​បាន​ជួយ​ឲ្យ​ក្រុម​នេះ​ឡើងឈរ​កំពូល​តារាង​ពិន្ទុ​ពូ​ល A ជា​បណ្ដោះអាសន្ន​៕


Tag:
 ​បាល់ទាត់​
  U19
  AFF U19 Championship 2016
© រក្សាសិទ្ធិដោយ thmeythmey.com