កីឡាជាតិ
ជាតិ
AFF U19៖ កម្ពុជាឈ្នះឡាវ ៣-០
14, Sep 2016 , 5:45 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិអាយុក្រោម​១៩​ឆ្នាំ​កម្ពុជា បានយក​ឈ្នះឡាវ ៣-០ ក្នុងព្រឹត្តិការណ៍ AFF U19 Championship នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី​១៤ ខែ​កញ្ញា នេះ។



ពីរថ្ងៃបន្ទាប់ពី​ប្រកួត​ចាញ់អូស្ត្រាលី ២-០ ក្រុម​យុវជន​ U19 កម្ពុជា រក​បាន​៣ពិន្ទុ​ក្នុង​ជំនួប​ជាមួយឡាវ ដោយ​ការ​ស៊ុត​បាល់បញ្ចូលទី​សុទ្ធតែ​កើត​ឡើង​នៅ​ចុងតង់។ សេត រ៉ស៊ីប នាំកម្ពុជា នាំមុខ ១-០ នៅនាទី​៤១ ឈាន​ដល់​នាទី​៨៦ ឡុង ភារ៉ាត់ បន្ថែម​បាន​គ្រាប់​ទី​២ ហើយគន្ធា រ៉ាវ៉ាន់ រក​បាន​គ្រាប់​ទី​៣នៅនាទី​បន្ថែម។

សម្រាប់ពូល B នេះ កម្ពុជា មាន​៣ពិន្ទុពីការប្រកួត២លើក ខណៈឡាវ ចាញ់ទាំងពីរ​ប្រកួត។ កម្ពុជា​ត្រូវ​ប៉ះថៃ នា​ថ្ងៃទី១៦ ខែកញ្ញា។



Tag:
 AFFU19
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com