កីឡាជាតិ
ជាតិ
AFF U19៖ កម្ពុជា ប៉ះ​ជើង​ខ្លាំង​ថៃ ដែល​ខ្លួន​មិន​ធ្លាប់​ឈ្នះ និង​មិនដែល​ទាត់​ចូល​
16, Sep 2016 , 8:39 am        
រូបភាព
ដោយ: រួបរួម
​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ត្រូវ​ជួប​ថៃ ម្ចាស់​ជើងឯក​៤​សម័យកាល និង​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក​នា​វេលា​ម៉ោង​៤​ល្ងាច​នេះ ក្នុង​ព្រឹត្តិការណ៍ AFF U19 Championship នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

 
​បន្ទាប់ពី​ការប្រកួត​ពី​លើក​កន្លងមក​នៅក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U19 Championship  កម្ពុជា រកបាន​៣​ពិន្ទុ ក្រោយ​ចាញ់​អូស្ត្រាលី ២-០ និង​ឈ្នះ​ឡាវ ខណៈ​ថៃ ឈ្នះ​ឡាវ ២-១ ហើយ​វាយបក​យកឈ្នះ ឥណ្ឌូនេស៊ី ៣-២ នា​ការប្រកួត​កាលពី​ថ្ងៃ​ពុធ​កន្លងមក​។​
 
​គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Ohara Kazunori បាន​ផ្លាស់ប្តូរ​កីឡាករ​រហូតដល់​ទៅ​១០​នាក់​រវាង​ការប្រកួត​ជាមួយ​អូស្ត្រាលី និង​ការប្រកួត​ជាមួយ​ឡាវ ដោយ​អ្នកចាំទី កែវ សុខ​សិលា គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​លេង​បាន​ទាំងពីរ​ប្រកួត​។​
 
​ថៃ ដែល​បានឈ្នះ​តំណែង​ជើងឯក​៤​លើក និង​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក បាន​យកឈ្នះ​កម្ពុជា​រហូត​នា​ជំនួប​៤​លើក​កន្លងមក ដោយ​សម្រេចបាន​លទ្ធផល ៧-០ នៅ​ឆ្នាំ​២០០៧, ៣-0 នៅ​ឆ្នាំ​២០០៩, ៥-០ នៅ​ឆ្នាំ​២០១១ និង ៦-០ នៅ​ឆ្នាំ​២០១៥ ។​
 
​នៅក្នុង​ពូ​ល B អូស្ត្រាលី និង​ថៃ កំពុង​នាំមុខគេ​ក្នុងតារាង ដោយមាន​៦​ពិន្ទុ​ដូចគ្នា ពី​ការប្រកួត​ពីរលើក ខណៈ​កម្ពុជា និង​មី​យ៉ាន់​ម៉ា មាន​៣​ពិន្ទុ រីឯ​ឥណ្ឌូនេស៊ី និង​ឡាវ ចាញ់​ទាំងពីរ​ប្រកួត​។​
 
​កម្មវិធី​ប្រកួត​នៅថ្ងៃនេះ​៖
-១៥:៣០៖ ឥណ្ឌូនេស៊ី ជួប អូស្ត្រាលី​
-១៦:០០៖ ថៃ ជួប កម្ពុជា​
-១៩:០០៖ ឡាវ ជួប មី​យ៉ាន់​ម៉ា​
 
 

Tag:
 បាល់ទាត់​
  U19
  AFF U19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com