ជាតិ
កម្ពុជា​-​សិង្ហ​បុរី នឹង​រៀបចំ​គម្រោង​ទស្សនកិច្ច​ប្រធានាធិបតី​សិង្ហ​បុរី មកកាន់​កម្ពុជា​
16, Sep 2016 , 9:19 am        
រូបភាព
លោក Tony Tan ប្រធានាធិបតីសិង្ហបុរី
លោក Tony Tan ប្រធានាធិបតីសិង្ហបុរី
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ កម្ពុជា​-​សិង្ហ​បុរី នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សិង្ហ​បុរី មក​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៧​ខាងមុខនេះ​។


 
​បើតាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​និង​សហ​ប្រតិការ​អន្តរជាតិ​លោក ប្រាក់ សុខុន បាន​ជួបពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី លោក Micheal Tan Keng Siong អំពី​ពេលវេលា នៃ​ការរៀបចំ​គម្រោង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សិង្ហ​បុរី ដែល​ត្រូវ​មក​កម្ពុជា នៅ​ដើមឆ្នាំ​២០១៧ និង​ដំណើ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហ​បុរី នៅ​ចុងឆ្នាំ​២០១៦​នេះ ដើម្បី​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ​គម្រោង​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​សិង្ហ​បុរី​ទាំងពីរ​រូបនេះ ខាង​ភាគី​កម្ពុជា​-​សិង្ហ​បុរី មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​។​
 
​កាលពី​ឆ្នាំ​២០១៥ កន្លងមក​ប្រធានរដ្ឋសភា​សិង្ហ​បុរី ក៏​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​លើកស្ទួយ​ទំនាក់ទំនង​មិត្តភាព​ប្រទេស​ទាំងពីរ​ផងដែរ​។ គួរ​បញ្ជាក់ថា កម្ពុជា​-​សិង្ហ​បុរី បាន​ផ្តើម​បង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ចាប់តាំងពី​សិង្ហ​បុរី​ទទួលបាន​ឯករាជ្យ នៅ​ឆ្នាំ​១៩៦៥ ក្រោម​កិច្ចដឹកនាំ​របស់​អតីតព្រះមហាក្សត្រ​កម្ពុជា សម្ដេច នរោត្តម សីហនុ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី Lee Kuan Yew ៕
 

Tag:
 កម្ពុជា​
 ​សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com