កីឡាជាតិ
ជាតិ
កីឡាករ វ៉ាន់ វ៉ុ​ន ប្រើ​ថេរវេលា​១៥:៤៤​វិនាទី​ក្នុង​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ Rio
17, Sep 2016 , 2:34 pm        
រូបភាព
រូបភាពពី៖ ហ្វេសប៊ុក Npc Cambodia
រូបភាពពី៖ ហ្វេសប៊ុក Npc Cambodia
ដោយ:
​កីឡាករ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា វ៉ាន់ វ៉ុ​ន បាន​ប្រើ​ថេរវេលា​១៥:៤៤​វិនាទី​លើ​វិ​ញ្ញា​ប្រណាំង​រទេះ​ចម្ងាយ​១០០​ម៉ែត្រ​លើ​ប្រភេទ​ពិកា T54 ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ Rio នៅ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ម្សិលមិញ​។ ថេរវេលា​នេះ​មិនអាច​ជួយ​ឲ្យ​បេក្ខភាព​កម្ពុជា​មានឱកាស​ទៅកាន់​វគ្គ​បន្ត​បានឡើយ​។



​បេក្ខភាព​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា វ៉ាន់ វ៉ុ​ន បានបញ្ចប់​ត្រឹម​ចំណាត់​ថា្នក់​៦​ក្នុង Heat 3 ដែលមាន​ប្រទេស​ចំនួន​៧​ចូលរួម ពោលគឺ​ឈរលើ​កីឡាករ MWENGANI MABONZE Jhon មកពី​ប្រទេស DR Congo បន្ទាប់ពី​រូបគេ​បាន​ប្រើ​ថេរវេលា​១៥:៤៤​វិនាទី​លើ​វិញ្ញាសា​១០០​ម៉ែត្រ​/T54​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​លទ្ធផល​ជារួម​ក្នុងចំណោម​អត្ត​ព​លិ​ក​២១​នាក់ វ៉ាន់ វ៉ុ​ន ឈរ​ចំណាត់​លេខ​១៥ ក្នុង​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​។

​ការបញ្ចប់​ត្រឹម​ថេរវេលា​១៥:៤៤​វិនាទី​នេះ ធ្វើ​ឲ្យ​កីឡាករ វ៉ាន់ វ៉ុ​ន ដែលជា​បេក្ខភាព​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ម្នាក់នេះ​មិនអាច​បន្ត​ការប្រកួត​របស់ខ្លួន​នៅ​វគ្គ​បញ្ចប់​នោះឡើយ​។ ប៉ុន្តែ​លទ្ធផល​នេះ​ជួយ​ឲ្យ​កម្ពុជា​ឈរលើ​ប្រទេស​ចំនួន​៦ រួមមាន សហរដ្ឋអាមេរិក​, Burkina Fasa, Uruguay, Gabon, Gambia និង​ប្រទេស DR Congo៕  






Tag:
 វ៉ាន់ វ៉ុ​ន​
  Rio Paralympic 2016
© រក្សាសិទ្ធិដោយ thmeythmey.com