អត្ថបទពាណិជ្ជកម្ម
សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​ក្រុមហ៊ុន​សាម​សុង​
20, Sep 2016 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ  ២០១៦ Galaxy Note7 ដែល​អតិថិជន​កំពុង​ប្រើប្រាស់​នឹងត្រូវ​Update ជាមួយ​Software ថ្មី​ដែល​អាច​សាក​ថ្ម​អតិបរិមា​បាន​ត្រឹម ៦០​ភាគរយ ។​
 
​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រ​និក​ប្រចាំ​ប្រទេស​កម្ពុជា សូម​ជម្រាបជូន​អតិថិជន​ដែល​កំពុង​ប្រើប្រាស់ Galaxy Note 7 ទាំងអស់​អោយបាន​ជ្រាបថា នៅ​ថ្ងៃទី ២២ ខែកញ្ញា ២០១៦ ទូរ​សព្ទ​របស់​លោកអ្នក​នឹងត្រូវ​ធ្វើការ update software ថ្មី​ដោយ​ស្វ័យប្រវត្តិ នៅពេលដែល​ភ្ជាប់​អ៊ិន​ធឺ​ណេ​ត ជាមួយ Wi-Fi  ដែល​នឹង​អនុញ្ញាតិ​អោយ​សាក​ថ្ម​អតិបរិមា​បាន​ត្រឹម ៦០​ភាគរយ​។​ ។

​ក្រុមហ៊ុន​សូម​អភ័យទោស​ចំពោះ​ភាពមិន​ងាយស្រួល​នេះ​ដល់​អតិថិជន​រយៈពេល​ប្រមាណ ១០​ថ្ងៃ មុននឹង​ទទួលបាន​ទូរ​សព្ទ Galaxy Note 7 ថ្មី​នាពេល​ឆាប់ៗ​ខាងមុខនេះ​។   ប៉ុន្តែ​ដោយ​សុវត្ថិភាព​របស់​អតិថិជន​ជា​អាទិភាព​ចម្បង  ក្រុមហ៊ុន​យើងខ្ញុំ​នឹងធ្វើ​ការ update software ថ្មី​តាម​កាលបរិច្ឆេទ​ដូច​ជម្រាបជូន​ខាងលើ​។​



​ទន្ទឹមគ្នានេះ​ផងដែរ ក្រុមហ៊ុន អំពាវនាវ​ដល់​អតិថិ​ជន Galaxy Note 7 ទាំងអស់​ដែល​ពុំទាន់​បាន​ចុះឈ្មោះ  សូម​អញ្ជើញ​មក​ចុះឈ្មោះ​អោយបាន​ឆាប់ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ ២០១៦ ដើម្បី​ប្តូរ​យក Galaxy Note 7 ថ្មី​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ដើម្បី​ចុះឈ្មោះ​ក្នុង​កម្មវិធី​ដូរ​យក Galaxy Note 7 ថ្មី   ក្រុមហ៊ុន​សូម​សំណូមពរ​អតិថិជន​ទាក់ទង​សេវា​បំរើ​អតិថិជន​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​ទូរ​សព្ទ 023 99 32 32  ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត រៀងរាល់ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ អាទិត្យ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com