ពីនេះ ពីនោះ
តើ​ពាក្យ​«​ក្បាច់​, ក្បាច់​កញ្ចុំ​រីក និង ក្បាច់​កញ្ចុំ​រួម » មាន​និយមន័យ​បែបណា​?
23, Sep 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​ក្បាច់​, ក្បាច់​កញ្ចុំ​រីក និង ក្បាច់​កញ្ចុំ​រួម » គឺជា​ពាក្យ​ដែល​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បាន​អនុម័តិ​សម្រាប់​ប្រើ​នៅក្នុង​បច្ចេក​សព្ទ​វប្បធម៌ និង​វិចិត្រសិល្បៈ ។  តើ​ពាក្យ​ទាំងនេះ​មាន​និយមន័យ​យ៉ាងដូចម្ដេច​?




​សទ្ទានុក្រម​វប្បធម៌ និង​វិចិត្រសិល្បៈ បានលើកឡើង​ពី​និយមន័យ ពាក្យ​«​ក្បាច់​» ថា ជា​រូប​រចនា​ដែលមាន​លក្ខណៈ​វិចិត្រ បង្កើត​ចេញពី​ទិដ្ឋភាព ឬ​រូបភាព​អ្វីមួយ​សម្រាប់​តុបតែង​លម្អ ស្ថាបត្យកម្ម ឬ​វត្ថុ​ផ្សេងៗ​។

​ចំណែក​«​ក្បាច់​កញ្ចុំ​រីក​» មានន័យថា ជា​ក្បាច់​មាន​របៀប​រាំ​ដោយ​ប្រើ​ម្រាមដៃ​ទាំង​ប្រាំ​រួម​ប្រមូល​ពត់​ង​ឃ្លាត​ពីគ្នា ដែលមាន​លំនាំ​ដូច​ផ្កា​ចាយ​(​ផ្កា​រីក​)​។​

​ដោយឡែក​«​ក្បាច់​កញ្ចុំ​រួម​» មានន័យថា ជា​ក្បាច់​មាន​របៀប​រាំ​ដោយ​ប្រើ​ម្រាមដៃ​ទាំង​ប្រាំ​រួម​ប្រមូល​ផ្ដុំគ្នា ពត់​ង​ស្ទើត​ជិតគ្នា ដែលមាន​លំនាំ​ដូច​ផ្កា​ក្រពុំ​។

​ដកស្រង់​ពី​សទ្ទានុក្រម​វប្បធម៌ និង​វិចិត្រសិល្បៈ​, ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​,២០១៥


© រក្សាសិទ្ធិដោយ thmeythmey.com