ជាតិ
លោក វេ​ង សាខុន ថា អនាគត វិស័យ​ឯកជន​ត្រូវការ​អ្នកជំនាញ​កសិកម្ម​ច្រើន​!
27, Sep 2016 , 8:19 am        
រូបភាព
លោក វេង សាខុន កំពុងឆ្លើយសំណួរអ្នកសារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម(រូបភាព លោក រ៉ឹម ភារី)
លោក វេង សាខុន កំពុងឆ្លើយសំណួរអ្នកសារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម(រូបភាព លោក រ៉ឹម ភារី)
ដោយ:
 
​ភ្នំពេញ​៖ ខណៈ​សិស្ស​កំពុង​ពិចារណា​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ​នោះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ថ្លែងថា នៅ​ថ្ងៃ​អនាគត វិស័យ​ឯកជន នឹងត្រូវ​ការ​អ្នកជំនាញ​កសិកម្ម​ជាច្រើន​។ ជាងនេះទៅទៀត លោក​រដ្ឋមន្ត្រី អះអាងថា ប្រសិនបើ​និស្សិត​រៀន​ជំនាញ​កសិកម្ម ពួកគេ​នឹង​បានទទួល​ការងារ​ល្អ និង​មាន​បៀវត្ស​ខ្ពស់​ផងដែរ​។    


 
​ការ​ថ្លែង​របស់លោក​រដ្ឋមន្ត្រី គឺធ្វើឡើង​បន្ទាប់ពី​លោក​បញ្ចប់​ពិធី​ចុះហត្ថលេខា​លើ MOU ស្តីពី ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព ប្រពលវប្បកម្ម​កសិក​ម្ម និរន្តរភាព និង​អាហារូបត្ថម្ភ រវាង USAID និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។  
 
​សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដូចខាងក្រោម​៖      

 





 

Tag:
 វេ​ង សាខុន​
  ​តម្រង់ទិស
© រក្សាសិទ្ធិដោយ thmeythmey.com