កីឡាជាតិ
ជាតិ
ប៉េតង់​កម្ពុជា​បន្ត​ស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​នៅ​ដា​ណា​ង​ថ្ងៃនេះ​
29, Sep 2016 , 9:08 am        
រូបភាព
ដោយ:
 
​ក្រុម​កីឡាករ​ប៉េតង់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា នេះ នឹងធ្វើ​ការប្រកួត​បន្ត​ស្វែងរក​មេដាយ បន្ថែម​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៥ Asian Beach Games 2016 នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម លើ​ប្រភេទ​វិញ្ញាសា​ប្រកួត​៣​នាក់​ទល់​៣​នាក់​បុរស​-​នារី​។  

 
​ក្រុម​កីឡាករ​កីឡាការិនី​ប៉េតង់​កម្ពុជា​លើ​ប្រភេទ​វិញ្ញាសា​ប្រកួត​៣​នាក់​ទល់នឹង​៣​នាក់​បុរស​-​នារី​នឹងធ្វើ​ការប្រកួត​ប្រជែង​ជម្រុះ​តាម​ពូ​ល​ជាមួយ​ដៃគូ​រៀងៗ​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៩ កញ្ញា នេះ ដើម្បី​ស្វែងរក​ពិន្ទុ​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​។​
 
​ក្នុងនោះ​ក្រុម​បុរស​ដែលមាន​កីឡាករ មួង ទិ​ត្យ​ម៉ា​ណែ​ត​, សៀង វណ្ណា​, ទេព វណ្ណា និង​កីឡាករ យ៉ា ច័ន្ទដារ៉ា​រឹទ្ធ នឹងធ្វើ​ការប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​នៅ​ម៉ោង​៩:០០​នាទី បន្ទាប់ មកជួប​ក្រុម​ថៃ​នៅ​ម៉ោង​១០:៣០​នាទី​។ ចំណែក​នៅពេល​រសៀល​វេលា​ម៉ោង ១៣:៣០​នាទី ក្រុម​នេះ​ជួប​ប្រកួត​ជាមួយ​ក្រុម​ឡាវ និង​បន្ត​ជួប​ជាមួយ​ម៉ាឡេស៊ី​នៅ​ម៉ោង​៣​រសៀល​។​
 
​ឬ​ឯ​ក្រុម​នារី​ដែលមាន​កីឡាការិនី ឃួន យ៉ា​រី​, ស្រៀ​ង សុរ៉ា​ឃីម​, ស៊ុន គ​ន្ធា និង​កីឡាការិនី វង ចន្ថា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ថៃ បើកឆាក​នៅវេលា​ម៉ោង​៩​ព្រឹក​បន្ទាប់​មកជួប ក្រុម​ម៉ាឡេស៊ី នៅ​ម៉ោង​១០:៣០​នាទី​។ ចំណែក​នៅពេល​រសៀល​វេលា​ម៉ោង​១៣:៣០​នាទី​ត្រូវ​ជួប​ជាមួយ ក្រុម​ឡាវ និង​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម នា​វេលា​ម៉ោង​៣​រសៀល​។  
 
​គួរ​បញ្ជាក់ថា ការប្រកួត​ជម្រុះ​នេះ គឺធ្វើឡើង​ដើម្បី​ស្វែង​ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ចំណាត់ ថ្នាក់ លេខ​១ និង​លេខ​២​នៅក្នុង​ពូ​ល​នីមួយៗ ដើម្បី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​៕ 

Tag:
 ប៉េតង់​
  Asian Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com