ជាតិ
ភ្ជុំបិណ្ឌ​៖ អ្នក​ភ្នំពេញ​រំភើប​នឹង​ភាពស្ងប់ស្ងាត់ គ្មាន​ចរាចរណ៍​រំខាន​អារម្មណ៍​
01, Oct 2016 , 12:04 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃ​ធម្មតា អ្នកធ្វើការ​ខ្លះ​ត្រូវ​ចំណាយពេល​២​ម៉ោង ៣​ម៉ោង ឬ​៤​ម៉ោង ដើម្បី​ធ្វើដំណើរ​ពី​គេហដ្ឋាន​ទៅកាន់​កន្លែងធ្វើការ ទាំង​ទៅ និង​មក ព្រោះតែ​ចរាចរណ៍​ចង្អៀត​ពេក​។ ចរាចរ​ណណ៍​រញ៉េរញ៉ៃ​ខ្លាំងពេក ធ្វើ​ឲ្យ​អ្នក​ភ្នំពេញ​ធុញទ្រាន់​រក​អ្វី​ថ្លែង​ប្រៀបផ្ទឹម​ពុំបាន​ឡើយ​។ អ្នកជំនាញ​ខ្លះ​ថែមទាំង​បាន​វិភាគ​ថា ការកកស្ទះ​ចរាចរណ៍​អាច​ជំរុញ​ឲ្យ​អ្នកធ្វើដំណើរ​មួយចំនួន​កើត​ជំនឿ​ស្ត្រេ​ស​(Stress)​។ អ្នកខ្លះ​ទៀតថា ការកកស្ទះ​ចរាចរណ៍​ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​ច្រើនណាស់ ដូចជា ខាត​ពេលវេលា ខាត​សាំង ខាត​កម្លាំង​។​ល​។



​ដោយសារតែ​ភ្នំពេញ​រុំ​ព័ទ្ធ​ដោយ​ចរាចរណ៍​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​ពេក​នោះ អ្នក​ភ្នំពេញ​បន់​ក្នុង​ចិត្ត​ឲ្យ​តែមាន​ថ្ងៃបុណ្យ​ធំៗ​ម្តង​ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួលបាន​ភាពស្ងប់ស្ងាត់​ដូច​ករណី​បុណ្យចូលឆ្នាំ ឬ​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម​។ ពិធីបុណ្យ​ទាំងនេះ អនុញ្ញាត​ឲ្យ​មនុស្សម្នា​ជាច្រើន​ធ្វើដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស ទៅ​តំបន់​ទេសចរណ៍​នានា ឬ​ទៅ​ស្រុកកំណើត​។

សូម​អញ្ជើញ​ទស្សនា​រូបភាព​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៦​នេះ ដូចតទៅ​៖



















© រក្សាសិទ្ធិដោយ thmeythmey.com