ពីនេះ ពីនោះ
ផ្លែ​តា​ឡា​ត់​ខ្ចី អាច​បំបាត់​ការ​ស្រវឹងស្រា​បាន​
08, Oct 2016 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
 
​តា​ឡា​ត់ គឺជា​ឈ្មោះ​រុក្ខជាតិ​មួយ​ប្រភេទ មាន​ដើម​កម្ពស់​ពី ១០ ទៅ ២៥​ម៉ែត្រ ដុះ​ក្នុងព្រៃ​ក្រាស់​នៃ​អាស៊ី​ផ្នែក​អាគ្នេយ៍​។ រុក្ខជាតិ​នេះ ផ្លែ​មាន​រាង​ដូច​ផ្នែក​ចំបក់ តែ​តូច​ជាង​បន្តិច​។ ផ្លែ​របស់​រុក្ខជាតិ​នេះ គេ​អាច​បរិភោគបាន​ចំពោះ​ផ្លែ​ខ្ចី ដើម្បី​ការពារ​កុំ​ឲ្យ​ឈឺពោះ ឈឺក្រពះ និង​សម្រាប់​បំបាត់​ការ​ស្រវឹងស្រា​បាន​។ តា​ឡា​ត់ មាន​ជ័រ​ចេញពី​ដើម​ពណ៌​ស ហើយ​មាន​ក្លិនក្រអូប ដែល​ចាស់​បុរាណ​និយម​យក​ជ័រ​នេះ​មក​ធ្វើជា​ធូប​។ បន្ថែម​ពីនេះ រុក្ខជាតិ​មួយ​ប្រភេទ​នេះ គេ​ក៏​និយម​យកមក​ច្នៃ​ធ្វើជា​ស្គរ បាន​ផងដែរ​។ ដោយឡែក សម្រាប់​គ្រូ​ផ្សំ​ថ្នាំបុរាណ តែងតែ​យក​គ្រាប់ មក​ធ្វើជា​ថ្នាំ​ទម្លាក់​ព្រូន​៕

​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 
 
 
 

Tag:
 រុក្ខជាតិ​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com