ពីនេះ ពីនោះ
កញ្ឆា រុក្ខជាតិ​មាន​ដើមកំណើត​ក្នុង​ទ្វីបអាស៊ី​ត្រជាក់​មធ្យម​
09, Oct 2016 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​កញ្ឆា គឺជារុក្ខជាតិ​មួយ​ប្រភេទ  មាន​ដើមកំណើត​ក្នុង​ទ្វីបអាស៊ី​ត្រជាក់​មធ្យម ហើយ​ត្រូវបាន​គេ​យកមក​ដាំ​ស្ទើ​គ្រប់​ប្រទេស​។ រុក្ខជាតិ​នេះ នៅ​ឥណ្ឌូចិន ស្រុក​ដែល​ដាំ​ច្រើនជាងគេ គឺ​នៅ​ប្រទេស ឡាវ និង​វៀតណាម ដែល​ភាគច្រើន​ដាំ​នៅលើ​ភ្នំ​។


 
​កញ្ឆា​នេះ គឺជា​ប្រភេទ​រុក្ខជាតិ​ដែលមាន​ជាតិ​ស្រវឹង នៅ​ដើម​ទាំងមូល ប៉ុន្តែ​នៅ​ចុង​ធាង​ផ្កា​មាន​ជាតិ​ស្រវឹង​ខ្លាំង​ជាង​។ គេ​តែងតែ​យក​ស្លឹក​មក​ហាន់ ហើយ​ហាល​ឲ្យ​ស្ងួត លាយ​ជាមួយ​ស្លឹក​ថ្នាំជក់ ដើម្បី​ធ្វើជា​ថ្នាំជក់ ពេល​ជក់​ដំបូង កញ្ឆា​ធ្វើ​ឲ្យ​មានការ​សប្បាយចិត្ត បើ​ជក់​ច្រើន ការសប្បាយ​ចិត្ត​នោះ​បាត់​ទៅវិញ អ្នកខ្លះ​ឈានដល់​ទ្រហោយំ​វិញ​ក៏មានដែរ​។ 
 
​នៅ​ស្រុក​ខ្មែរ មាន​ដាំ​ពូជ​រង​ម្យ៉ាង សម្រាប់​ប្រើ​ជា​គ្រឿងទេស​ក្នុង​សម្ល​ស្ងោ​សាច់មាន់ ដែល​ធ្វើ​ឲ្យ​មាន​រស់ជាតិ​ឆ្ងាញ់ និង​មានការ​ស្រវឹង​ស្រាលៗ​បន្តិច​ផងដែរ​។ នៅក្នុង​ផ្នែក​វិធី​ព្យាបាល​រោគ គ្រូពេទ្យ​តែង​ប្រើ​កញ្ឆា​សម្រាប់ធ្វើ​ថ្នាំ​បំបាត់​ការឈឺចាប់ ដល់​អ្នកមាន​ជំងឺ​ដំបៅ​ក្រពះ ឬ​មហារីក និង​ជំងឺ​ក្នុងការ​រំលាយ​អាហារ​។ 
 
​ទោះជា​យ៉ាងណា នៅក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ មាត្រា ៤០០ និង​មាត្រា ៤០១ ហាម​មិន​ឲ្យ​ដាំ និង​មិន​ឲ្យ​ជក់​ឡើយ​៕
 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 

Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com