អត្ថបទពាណិជ្ជកម្ម
ភាពយន្ត TVB ថ្មី​សន្លាង​ចំនួន​ពីរ​រឿង​នឹង​ចាក់ផ្សាយ​ក្នុង​ថ្ងៃ​តែមួយ​នៅលើ​PNN
11, Oct 2016 , 3:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែភាពយន្ត​ភាគ​ហុងកុង​ថ្មី​សន្លាង​ចំនួន​ពីរ​រឿង​របស់​TVB នឹង​ចាក់ផ្សាយ​ក្នុង​ថ្ងៃ​តែមួយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន គឺ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១ ថ្ងៃត្រង់ និង​ម៉ោង ៦​ល្ងាច​។

​ខ្សែភាពយន្ត​ទាំងពីរ​នេះ​គឺ​រឿង «​វិថី​ជីវិត វគ្គ​២» ផ្សាយ​ជូន​ទស្សនា​រៀងរាល់ថ្ងៃ​ចន្ទ ដល់​សុក្រ​វេលា​ម៉ោង​១១ ថ្ងៃត្រង់ និង​រឿង​«​ស្តេច​ស៊ើបអង្កេត​ហុងកុង​» ផ្សាយ​ជូន​ទស្សនា​រៀងរាល់ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​៦​ល្ងាច​។

​កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់​ភី​អិន​អិន​បាន​ឲ្យ​ដឹងថា «​ក្នុងចំណោម​កម្មវិធី​កំសាន្ត​ទូរទស្សន៍​នានា កម្មវិធី​ភាពយន្ត​គឺ​ដើរតួនាទី​សំខាន់​សម្រាប់​បំរើ​សោ​ទិ​ន្ទ្រ​យារ​ម្មណ៍ របស់​ទស្សនិកជន ទើប​ភី​អិន​អិន​ខិតខំ​ផលិត​ទាំង​ភាពយន្ត​ក្នុងស្រុក និង​ទាំង​នាំយក​នូវ​ភាពយន្ត​បរទេស​ល្អៗ​មកចាក់​ផ្សាយ ដោយ​ក្នុងនោះ​យើង​បានជ្រើសរើស​ប្រភេទ​សាច់រឿង​ខុសៗ​គ្នា ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា បញ្ហា​គ្រួសារ ការប្រកួតប្រជែង​ក្នុងសង្គម ការអប់រំ​ផ្លូវចិត្ត ដែលមាន​គ្រប់​រសជាតិ ដូច្នេះ​ប្រិយមិត្ត​ភី​អិន​អិន អាចមាន​ជម្រើស​ច្រើន​ក្នុង​ការតាមដាន​ទស្សនា​ភាពយន្ត​នៅ​ភី​អិន​អិន ហើយ​សម្រាប់​ភាពយន្ត TVB ថ្មី​ទាំងពីរ​រឿង​សុទ្ធសឹងតែ​ជា​រឿង​ថ្មី​សន្លាង​ទើប​ចាក់ផ្សាយ និង​មានការ​គាំទ្រ​យ៉ាងខ្លាំង​នៅ​ទីក្រុង​ហុងកុង យើង​សង្ឃឹមថានឹង​មានការ​គាំទ្រ​នៅ​កម្ពុជា​ដូចគ្នា​»​។

​ខ្សែភាពយន្ត​ហុងកុង​ប្រចាំឆ្នាំ​២០១៦ ដែល​កំពុងតែ​ចាក់ផ្សាយ និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅ TVB គឺ​រឿង «​វិថី​ជីវិត​វគ្គ​២» ឬ «Brother Keeper II» គឺជា​ភាពយន្ត​ដែល​ឆ្លុះបញ្ចាំង​ពី​ការតស៊ូ​ពុះពារ​ដើម្បី​បង្កើត​ជំនួញ​ជោគជ័យ​មួយ និង​ភាពស្មុគស្មាញ​ជាច្រើន​កើតឡើង​ក្នុង​គ្រួសារ​។ រឿងរ៉ាវ​បាន​បន្ត​តាំងតែ​ពី​វគ្គ​ទីមួយ​មកម្ល៉េះ តែ​នឹងមាន​តួអង្គ​ថ្មីៗ​មួយចំនួន​បន្ថែមទៀត​ក្នុង​វគ្គ​ទី​២​នេះ​។ 



Lo Wai-son (Edwin Sui) និង​Yiu Man-ying (Kristal Tin) បាន​ចំណាយពេល​អស់​ជាច្រើន​ឆ្នាំ​ទើបបាន​ទទួលជោគជ័យ​ក្នុង​អាជីវកម្ម​ហាង​នំ​របស់​ពួកគេ​ដែលមាន​ឈ្មោះថា Law Shun Kei ល្បី​ល្បាយ​នៅ​ទូទាំង​ហុងកុង និង​ម៉ា​កាវ​។ ភាពជោគជ័យ​របស់​ពួកគេ​បានធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ Ko Tin-tsau (Hugo NG) មិន​សប្បាយចិត្ត​នោះទេ ហើយ​ព្យាយាម​មិន​ឲ្យ​ជំនួញ​ពួកគេ​រីកដុះដាល​ទៀតផង​។ ស្របពេល​ជាមួយគ្នា​នោះដែរ Wai-son​ត្រូវបាន​មនុស្ស​ជំនិត​របស់គាត់​Tsui Chi-lik (Mat Yeung)​ក្បត់​ទៀត​។

Wai-son ក៏​ចាប់ផ្តើម​អស់សង្ឃឹម ហើយក៏​បាន​ទៅ​កោះ Okinawa ដើម្បី​ភៀសខ្លួន​។ ក្នុងអំឡុង​ពេលនោះ​លោក​មិន​ត្រឹមតែ​លង់​ស្រឡាញ់​នារី​អា​ថ៍កំ​បាំង NaNa (Grace Chan) ទេ ប៉ុន្តែ​លោក​ថែមទាំង​ជាប់​ពាក់ព័ន្ធ​រឿង​មនុស្សឃាត​ដែល​មិនទាន់បាន​ដោះស្រាយ​មួយ​ដែល​កើតឡើង​កាលពី​២០​ឆ្នាំមុន​។

​រីឯ​ប្តី​របស់ Man-ying បានចាត់ទុក​នាង​ជាម​នុស្ស​ចំលែក បន្ទាប់ពី​គាត់​រងរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​។ ចំណែក​Sam (Ruco Chan) ដែលជា​បងប្រុស​របស់ Wai-son ក៏បាន​ត្រឡប់មកវិញ​ភ្លាមៗ ដើម្បី​ស្វែងរក​ស្រី​ដែល​គេ​ស្រឡាញ់​ឈ្មោះថា Rachel​។ ប្រឈមមុខ​នឹង​រឿងរ៉ាវ​គ្រួសារ ស្នេហា និង​ជំនួញ តើ Wai-son និង Man-ying ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ​ដោយ​របៀប​ណា​?

​ផ្ទុយ​ពី​រឿង​បែប​ឆាកជីវិត​តស៊ូ​ដែល​ចាក់ផ្សាយ​នៅពេល​ថ្ងៃត្រង់ នៅពេល​ល្ងាច​ភី​អិន​អិន​បានជ្រើសរើស​នូវ​រឿង​បែប​កំប្លែង​សប្បាយៗ តែ​បង្កប់​នូវ​មេរៀន​ទូន្មាន​ទៅដល់​អ្នកទស្សនា​។

​រឿង «​ស្តេច​ស៊ើបអង្កេត​ហុងកុង​» ឬ «Inspector Gourmet» ជា​រឿង​ថ្មី​នៅក្នុង​ឆ្នាំ​២០១៦ នេះ​របស់​TVB ដែល​ទើបតែ​បញ្ចាំង​ចប់​នៅ​ហុងកុង​។ រឿង​បែប​កំប្លែង ស៊ើបអង្កេត​មួយ​នេះ មានការ​ចូលរួម​សម្តែង​ដោយ​តារា​ល្បីៗ​របស់​ហុងកុង​ដូចជា​លោក Kenneth Ma, Eliza Sam, Louis Yuen រួម​នឹង​តារា​ហុងកុង​ល្បីៗ​ជាច្រើនរូប​ទៀត​។

Yeung Tak-kei (Kenneth Ma) បានដាក់​ឈ្មោះ​ខ្លួនឯង​ថា Bill Kei គឺជា​ចុងភៅ​នៅ​ហាង​ម្ហូប​ចិន​មួយ​។ គាត់​ក៏​ជា​បុគ្គលិក​ប្រដៅ​មិនបាន​ដែល​ចូលចិត្ត​ចំណាយពេល​នៅ​កន្លែងធ្វើការ​ចុច​ទូរស័ព្ទ និង​ញ៉ែ​ភ្ញៀវ​ស្រីៗ​។ ការពិតទៅ​បំណងប្រាថ្នា​ពិតប្រាកដ​របស់គាត់​ចង់​ក្លាយទៅជា​អ្នកស៊ើប​អង្កេត​ដូច​បងស្រី​របស់គាត់​ទេ​។

Bill ជួប​ជាមួយនឹង Mak Sai (Louis Yuen) ដែល​ពូកែ​ខាង​ភ្លក់​អាហារ នៅពេលដែល Sai បាន​ចូលទៅ​ហាង​ដែល​គាត់​ធ្វើការ​ដើម្បី​សាក​ម្ហូប​ប្រចាំ​ហាង​។ ចៃដន្យ​អី Sau-na និង Sai ស្គាល់គ្នា​ដោយសារ​ធ្លាប់ជា​សង្សារ និង​មិត្ត​រួមការ​ងារ​នៅ​កំឡុងពេល​ធ្វើការ​នៅ​ប៉ុស្តិ៍​ប៉ូលិស​។ Bill ត្រូវបាន​គេ​បណ្តេញ​ចេញពី​ការងារ​ហើយ​លោក​បាន​អង្វរ Sau-na ឲ្យ​ទទួល​រូបគេ​ធ្វើការ​នៅក្នុង​ក្រុម​ស៊ើបអង្កេត​នាង​។ ទោះជា​យ៉ាងណាក៏ដោយ Sau-na បាន​បដិសេធ​ដោយសារ​Bill គ្មាន​បទពិសោធន៍​។ នាង​បាន​ផ្លាស់ប្តូរ​គំនិត​នៅពេលដែល​Bill​បានបង្ហាញ​ពី​ការតស៊ូ និង​ច​ចារ​ប្រាក់ខែ ដោយសារ​ក្រុម​របស់​នាង​ក៏​កំពុង​ជួប​ការលំបាក​ខ្វះ​មនុស្ស​ផងដែរ​។

Bill បាន​លង់​ស្រឡាញ់​Tong Ka-ka(Eliza Sam)​តាំងពី​ជួប​នាង​ដំបូង​។ Ka-ka គឺជា​អ្នកសរសេរ​ឲ្យ​ទស្សនា​វ​ដ្តី​មួយ​។ ក្រោយពី​លាឈប់​ពី​ការងារ Ka-ka បាន​ចូលរួម​ជាមួយ​ក្រុម​ស៊ើបអង្កេត របស់ Sau-na ហើយ​ធ្វើជា​ដៃគូ​របស់ Bill​។ ពួកគេ​ទាំងពីរ​ដឹងថា​ខ្លួន​មិនសូវមាន​ជំនាញ​ក៏បាន បញ្ចុះបញ្ចូល Sai ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ខ្លួន​។​

​ចង់ដឹងថា​តើ​រឿង​ហុងកុង​ទាំងពីរ​នេះ​មាន​បង្កប់​នូវ​អត្ថន័យ និង​ខ្លឹមសារ​ល្អមើល​យ៉ាងណា​នោះ សូម​ទូរទស្សនិកជន កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០១៦​នេះ​។

ទស្សនា​ឈុត​ខ្លី​រឿង «​វិថី​ជីវិត​វគ្គ​២» សូម​ចុច​៖ https://www.​faceb​ook.​com/P​NN​Dram​aF​anC​lu​b/v​ide​os/​7028​683​3​65​​362​2​6/
​ទស្សនា​ឈុត​ខ្លី​រឿង «​ស្តេច​ស៊ើបអង្កេត​ហុងកុង​» សូម​ចុច​៖
https:​//www.f​acebo​ok.co​m/PN​NDr​ama​Fan​Club​/vi​deo​s/7​0289​530​653​529/

 ​( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com