ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
តម្លៃ​ដី​នៅ​តំបន់​ផ្សារ​ចាស់​សៀមរាប​មានតម្លៃ​៦៥០០​ដុល្លារ​ក្នុង​មួយ​ការ៉េ​
12, Oct 2016 , 9:35 am        
រូបភាព
តំបន់ផាប់ស្រ្ទីតខេត្តសៀមរាប
តំបន់ផាប់ស្រ្ទីតខេត្តសៀមរាប
​សៀមរាប​៖ តំបន់​ផ្សារ​ចាស់ ដែល​គេ​ស្គាល់​ថា​ជាទី​ប្រជុំជន​ដ៏​មមាញឹក​របស់​ខេត្តសៀមរាប មានតម្លៃ​អចលនទ្រព្យ​ខ្ពស់ជាង​តំបន់​ណាៗ​ទាំងអស់​។ តាម​អ្នកជំនាញ​អចលនទ្រព្យ តម្លៃ​ដី​នៅ​ផ្សារ​ចាស់ ឫ​ផាប់​ស្ទ្រី​ត មានតម្លៃ​ចន្លោះ​ពី ៥​ពាន់​ដុល្លារ​ទៅ ៦៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។


​សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក តឹ​ម ដា​រឿន និង​សារព័ត៌មាន​ថ្មីៗ ជុំវិញ​បញ្ហា​ខាងលើ​ដូចតទៅ​




 ​ក្រៅពី​តម្លៃ​ដី​ក្នុង​មួយ​ម៉ែត្រការ៉េ ចាប់ពី​៥​ពាន់​ដុល្លារ​ទៅ ៦៥០០​ដុល្លារ​ហើយ​នោះ ការជួល​ផ្ទះ​ក្នុង​តំបន់​ផ្សារ​ចាស់ ក៏​ខ្ពស់​ដែរ​។ តម្លៃ​ជួល​ថ្មី​ក្នុង​ផ្ទះមួយ​ល្វែង​នៅ​តំបន់​ផ្សារ​ចាស់ គឺ​តម្លៃ​ចាប់ពី​៣​ពាន់​ទៅ​៣៥០០​ដុល្លារ​ក្នុង​មួយខែ ខណៈ​ដែរ​តម្លៃ​ចាស់ ចាប់ពី​២៥០០​ដុល្លារ​ឡើងទៅ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក តឹ​ម ដា​រឿន អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី គ្រុប​។

​ក្រៅពី​តំបន់​ផ្សារ​ចាស់ ក្នុងនោះ​តម្លៃ​ជួល​ផ្ទះ​នៅ​ផ្សារកណ្តាល និង​មុខ​ផ្សារលើ ក៏មាន​តម្លៃ​ខ្ពស់​ដែរ គឺ​តម្លៃ​ចន្លោះ​ពី​៣​ពាន់​ទៅ​៤​ពាន់​ដុល្លារ គឺ​ខុសគ្នា​ពី​តម្លៃ​នៅ​តំបន់​ផ្សារ​ចាស់​ពី​២០​ទៅ​៣០%​។

​មូលហេតុ​ដែល​ធ្វើ​ឲ្យ​តំបន់​ផ្សារ​ចាស់ មានតម្លៃ​អចលនទ្រព្យ​ខ្ពស់ ដោយសារ​ទីតាំង​នោះ​ងាយស្រួល​រកស៊ី ព្រោះថា ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ តែង​ប្រមូល​ផ្តុំគ្នា​នៅ​ទីតាំង​នោះ​។ ផ្សារ​ចាស់ ឫ​ផាប់​ស្ទ្រី​ត សម្បូរ​ទៅដោយ​បា ភោជនីយដ្ឋាន ផ្សារ​រាត្រី កន្លែង​លក់​វត្ថុ​អនុ​ស្សាវ​រី​យិ៍ ពិសេស​សម្បូរ​កន្លែង​ក​ម្សា​ន្ត​ច្រើន​។​

​យ៉ាងណាក៏ដោយ ប្រធាន​សាខា​ខេត្តសៀមរាប របស់​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី គ្រុប ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ឆ្នាំ​២០១៦​នេះ ជា​ឆ្នាំ​ដែល​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្តសៀមរាប នៅ​ទ្រឹង ហើយ​ប៉ះពាល់​ខ្លះៗ​ដល់​កន្លែង​រកស៊ី​។ តាម​លោក ដា​រឿន ម្ចាស់​អាជីវកម្ម​ខ្លះ គ្មាន​លទ្ធភាព​ជួល​តូប​ក្នុងតម្លៃ​ខ្ពស់ និង​បង្ខំចិត្ត​បោះបង់​ការលក់ដូរ​រប​ស់​ខ្លួន​។ ការណ៍​នេះ ក៏​ដោយសារ​ការធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ឆ្នាំ​តែ​ការរកស៊ី​នៅ​សៀមរាប​មាន​ភាពល្អប្រសើរ​នោះ គឺ​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥​។ នេះ​បើតាម​លោក ដា​រឿន​។​





Tag:
 ​អចលនទ្រព្យ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com