ពីនេះ ពីនោះ
១០​ឃ្លា​របស់​ព្រះពុទ្ធ ពញ្ញាក់​មនុស្សជាតិ​ឲ្យ​ភ្លឺភ្នែក
14, Oct 2016 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះពុទ្ធ បាន​បន្សល់​ទស្សនវិជ្ជា​ជាច្រើន ដើម្បី​អប់រំ​មនុស្សជាតិ ឲ្យ​ប្រព្រឹត្ត​ទង្វើ​ដែល​ត្រឹមត្រូវ និង​ទង្វើ​ដែល​ផ្តល់​សេចក្តីសុខ​ដល់​ពិភពលោក​។ ខាងក្រោម​នេះ គឺជា​ទស្សនវិជ្ជា​របស់​ព្រះអង្គ​ចំនួន​១០​ឃ្លា ដែលមាន​តម្លៃ​អប់រំ​យ៉ាង​ជ្រាលជ្រៅ សម្រាប់​មនុស្ស​ទូទាំង​ពិភពលោក​។ 



១) ការមិន​មាន​រោគ គឺជា​លាភ​ដ៏​ឧ​ត្ត​ម​បំផុត​។     

២) ការស្រេកឃ្លាន គឺជា​រោគ​ដ៏​កាច​សហាវ​បំផុត​។

៣) អវិជ្ជា គឺជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​។​

៤) សេចក្តី​ប្រមាទ គឺជា​ផ្លូវ​នៃ​សេចក្តីស្លាប់​។​

៥) ភាពក្រីក្រ និង​បំណុល គឺជា​ទុក្ខ​របស់​សង្គមមនុស្ស​។

៦) បុគ្គល គួរ​តម្កល់​ខ្លួនឯង ឲ្យ​តាំងនៅ​ក្នុង​គុណធម៌​ដ៏​សមគួរ​ជាមុនសិន ចាំ​ប្រដៅ​អ្នកដទៃ​ជា​ក្រោយ​ទើប​មិន​លំបាក​។​

៧)  អ្នកឈ្នះ​គេ​រមែង​ចម្រើន​ដល់​អ្នកមាន​ការព្យាយាម​រវៀសរវៃ​១ មាន​ស្មារតី​១ មាន​ការងារ​ស្អាត​១ ពិចារណា​ហើយ​ទើប​ធ្វើ​១ ប្រុងប្រយ័ត្ន​១ រស់នៅ​ដោយ​ធម៌​១ ជា​អ្នក​មិន​ប្រមាទ​១​។​

៨) បុគ្គល​ណា​ដឹង​ខ្លួនឯង ឬ​សម្គាល់​ខ្លួន​ថា ជា​មនុស្ស​ល្ងង់ បុគ្គល​នោះ​នឹង​ក្លាយទៅជា​បណ្ឌិត​។

៩) បុគ្គល​ល្ងង់ខ្លៅ​ហើយ​សម្គាល់​ខ្លួនឯង​ថា​ជា​បណ្ឌិត​នោះ តថាគត​កំណត់ ហៅថា ជា​អ្នក​ល្ងង់ខ្លៅ​។ 

១០) បុគ្គល​ណា​ធ្វេស​ប្រហែល​កាល​មុន ក្រោយមក​លែង​ធ្វើ​ប្រហែល​វិញ អ្នក​នោះឯង​ឈ្មោះថា ញ៉ាំ​លោក​នេះ ឲ្យ​ភ្លឺ​ច្បាស់​ដូច​ព្រះ​ច័ន្ទ​ផុត​ស្រឡះ​ចាក​ពពក​។  

​ប្រភព​៖ «​កម្រង​សម្តី​មាស​បណ្តាំអ្នកប្រាជ្ញ​ខ្មែរ​» រៀបរៀង​ដោយ ភិក្ខុ គូ សុភាព


Tag:
 ព្រះពុទ្ធ​
 ​ បណ្តាំអ្នកប្រាជ្ញ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com