ជាតិ
​​​ន​យោ​បាយ​ជាតិ​
​បក្សប្រឆាំង​សុំ​យក​ទីលាន​ប្រជាធិបតេយ្យ​ធ្វើ​ខួប​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​
18, Oct 2016 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិត​មួយ ទៅកាន់​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំច្បាប់​រៀបចំ​ពិធីបុណ្យ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា នៅលើ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៦​។



​នៅក្នុង​លិខិត​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ការរៀបចំ​ពិធី​រម្លឹក​ខួប​លើក​២៥ នៃ​កិច្ច​ព្រម​ព្រៀម​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ទីលាន​ប្រជាធិបតេយ្យ នឹងមាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ចូលរួម​។

​ទាក់ទង​នឹង​បញ្ហា​នេះ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ មិនអាច​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ភ្លាមៗ​បានទេ ថា​អាជ្ញាធរ​នឹង​អនុញ្ញាត ឬក៏​បដិសេធ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ ដោយសារតែ​លោក​ជាប់រវល់​ក្នុង​កិច្ចប្រជុំ​។​

​សូមបញ្ជាក់ថា កិច្ច​ព្រម​ព្រៀម​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១​។ ការចុះ​កិច្ចព្រមព្រៀង​នេះ គឺ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។ បណ្តា​ប្រទេស​ចំនួន​១៨ បាន​ចូលរួម​ចុះហត្ថលេខា​ជាមួយ​កម្ពុជា លើក​កិច្ចព្រមព្រៀង​ខាងលើ រួមមាន សហរដ្ឋអាមេរិក សូ​វៀត អូស្ត្រាលី កាណាដា ចិន ជប៉ុន បារាំង ឥណ្ឌា សិង្ហ​បុរី អង់គ្លេស ព្រុយ​នេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន  ថៃ វៀតណាម និង​យូ​ហ្គោ​ស្លា​វី​៕


Tag:
 CNRP
  កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com