ពីនេះ ពីនោះ
ចាប​មាស​ឬ​ចាបចង្ក្រង់​ក្រហម ស្ថិតក្នុង​ប្រភេទ​បក្សី​កម្រ​
18, Feb 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចាប​មាស ឬ​ចាបចង្ក្រង​ក្រហម គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល នៅ​រដូវ​បន្ត​ពូជ ខ្លួន​មាន​ពណ៌​ក្រហមឆេះ​លាយ​អុជៗ​ពណ៌​ស​ពាសពេញ​។ ចំណែក​បក្សី​ញី មាន​ពោះ​ពណ៌​ខៀវខ្ចី និង​ខ្នង​ពណ៌​ត្នោត​ខ្ចី ចុង​ខ្នង និង​ចំពុះ​ពណ៌​ក្រហម ឆ្នូត​ស្លា​បស​ពី​ខ្សែ​។



​បក្សី​នេះ​ភាគច្រើន​មាន​ទីជម្រក តាម​តំបន់​វាលស្មៅ តំបន់ដីសើម គុម្ពោត​ព្រៃ និង​តំបន់​វាលលំហ​។ ចំណែក​របាយ​រស់នៅ​វិញ គឺមាន​តែង​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ ប៉ុន្តែ​ស្ថិតនៅក្នុង​ប្រភេទ​បក្សី​កម្រ​។ បក្សី​នេះ ធ្វើការ​បន្ត​ពូជ​ចាប់ពី​ខែមករា ដល់​ខែកញ្ញា​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com