ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
កម្រងរូបភាពកម្ពុជាឈ្នះទីម័រខាងកើត៣ទល់២ ដើម្បីឡើងទៅជួបមីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ី
22, Oct 2016 ,
12:16 pm
រូបភាព
×
ដោយ:
ថ្មីៗ
ក្រុមកីឡា បាល់ទាត់ជម្រើសជាតិកម្ពុជា បានឈានទៅកាន់ជុំចុងក្រោយនៃពានរង្វាន់ AFF Suzuki Cup ដោយទទួលបានពិន្ទុលើសគេដោយឈ្នះទាំង៣ប្រកួតនាការប្រកួតជម្រុះនៅលើ ទឹកដីរបស់ខ្លួន។ សម្រាប់ជំនួបចុងក្រោយនាល្ងាចនេះ កម្ពុជាបានឈ្នះទីម័រខាងកើត ៣-២ នៅពហុកីឡដ្ឋានជាតិ ខណៈឡាវ យកឈ្នះព្រុយណេ ៤-៣ នៅកីឡដ្ឋាន RSN។
ការប្រកួតដំណើរការបានត្រឹម២នាទី ខ្សែបម្រើ ទិត្យ ឌីណា បានស៊ុតបាល់បញ្ចូលទីនាំមុខឲ្យកម្ពុជា ហើយឈានដល់នាទី ទី១៧ ខ្សែបម្រើ ឈិន ឈឿន បានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកគ្រាប់នាំមុខ ២-០ លើក្រុមភ្ញៀវទីម័រខាងកើត។
នៅនាទី ទី២០ ខ្សែការពារ សឿយ វិសាល បានធ្វើឲ្យខ្សែប្រយុទ្ធ Rufino Walter Gama ដួលនៅតំបន់គ្រោះថ្នាក់ ហើយប្រធានក្រុម Anggisu Correla De Almeida Barbosa បានស៊ុតបាល់ប៉េណាល់វាយបកតាមពីក្រោយ ២-១ សម្រាប់ទីម័រខាងកើត។ នៅនាទី៣៦ Gama បានបញ្ជូនឲ្យ Nelson Sarmento Viegas ដើម្បីសម្រេចលទ្ធផលស្មើ ២-២ ។
ក្នុងការប្រកួត៤៥នាទីដំបូង ចាន់ វឌ្ឍនាកា មានឱកាសជាច្រើនក្នុងការសម្រេចផលសម្រាប់កម្ពុជា ក្នុងនោះ មានទាំងការស៊ុតប៉ះរបាទី និងការទាត់ចូលទីក្នុងជំហរក្រៅល្បែងផងដែរ។ រង់ចាំដល់នាទី៧៨ ទើបវឌ្ឍនាកា សម្រេចផលបានយ៉ាងជោគជ័យ ដែលនាំឲ្យកម្ពុជានាំមុខ ៣-២ វិញ។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
13 ម៉ោង
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
1 សប្តាហ៍
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
3 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
5 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម