ព័ត៍មានសុខភាព
សុខភាព៖ ក្បាលដោះ​ដុះ​រោម តើ​ខុស​ប្រក្រតី​ដែរ​ទេ​?
07, Feb 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ខ្ញុំបាទ​អាយុ ១៧​ឆ្នាំ ហើយ​ខ្ញុំ​ក៏​បារម្ភ​យូរហើយ​អំពី​បញ្ហា​មួយ​គឺថា នៅត្រង់​ម្តង​ក្បាលដោះ​ខ្ញុំ មាន​ដុះ​រោម​។ និយាយ​ទៅ រាងកាយ​ខ្ញុំ​ខាងលើ​គឺ​គ្មាន​ដុះ​រោម​អ្វី​សោះឡើយ តែ​បែរ​ជាមាន​រោម​ច្រើន​នៅ​ជើង​ទៅវិញ​។ ដូច្នេះ តើ​វា​ជា​រឿង​ធម្មតា​ដែរ​ទេ​?

 
​រឿងនេះ​បើ​ស្តាប់​មើលទៅ​គឺជា​រឿង​ធម្មតា​ទេ​។ អ្វីដែល​ចា​ការពិត​នោះ​គឺថា ការ​ដុះ​រោម​នៅ​តំបន់​ក្បាល​សុដន់​គឺជា​រឿង​កើតមាន​ជា​ញឹកញាប់ ដូច​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ដែរ ដូចជា មុខ ទ្រូង ដៃ ជើង ឃ្លៀក និង​គ្រលាន​។ នៅពេល​យើង​ឈានចូល​វ័យ​ជា​យុវវ័យ​ហើយ រាងកាយ​នឹង​ផលិត​អ័រម៉ូន​ជាច្រើន​ដែល​នឹង​ជំរុញ​ដល់​ការលូតលាស់​រោម និង​សក់​លើ​រាងកាយ​។ 
 
​ក្នុងនាម​ជា​យុវវ័យ​មួយរូប អ្នក​អាច​នឹងមាន​ការប្រែប្រួល​រាងកាយ​ច្រើន​ខ្លាំង ហើយ​អ្វីដែល​អ្នក​ចង់ដឹង​នៅពេលនេះ វា​គឺជា​រឿង​ធម្មតា​ដែរ​។ ដូច្នេះ​មិនចាំបាច់​បារម្ភ​អ្វី​ទៀត​ទេ តែ​យក​ល្អ​គួរតែ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ផង​បើសិនជា​អ្នកមាន​សំណួរ ឬ​បារម្ភ​ច្រើន​នូវ​បញ្ហា​អ្វីមួយ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com