ព័ត៍មានសុខភាព
សុខភាព៖ ដាច់ខាត កុំ​ដាំទឹក ដែល​ពុះ​រួច ម្តងទៀត​ឲ្យ​សោះ​! វា​គ្រោះថ្នាក់​ណាស់​!
30, Oct 2016 , 6:00 am        
រូបភាព
ដោយ: ថ្មីៗ
​វា​ពិតជា​មានការ​ចាំបាច់​ណាស់ ដែល​យើង​គ្រប់គ្នា​គួរ​ញ៉ាំ​ទឹក​ដាំ​ពុះ ពីព្រោះ វា​អាច​សម្លាប់​មេរោគ និង​បាក់តេរី ដែលមាន​នៅក្នុង​ទឹក​នោះ​។ ប៉ុន្តែ ការ​កម្តៅ ឬ​ដាំទឹក​នោះ​ឲ្យ​ពុះ​ម្តងទៀត ពិតជា​មិនល្អ​ទាល់តែសោះ ហើយ​រឹតតែ​ធ្វើ​ឲ្យ​យើង ជួបនឹង​បញ្ហា​សុខភាព​ទៀតផង​។​


​ពេល​យើង​ដាំ​វា​ម្តងទៀត វា​នឹង​ហួត​សារជាថ្មី ហើយ​ឧស្ម័ន និង​សារធាតុ​រ៉ែ​ដែលមាន​នៅក្នុង​ទឹក នឹង​អាច​ប្រែក្លាយ​ទៅជា​ដុំ​ពំនូក​មួយ ហើយក៏​អាច​នឹង​វិ​វត្ត​ទៅជា​ជាតិពុល​ផងដែរ​។​

​ពេល​យើង​ដាំទឹក​ម្តងទៀត សារធាតុ​គីមី​នានា ដែលមាន​នៅក្នុង​ទឹក នឹង​ប្រមូល​ចូលគ្នា​ជា​ក្រុម ដូចជា នីត្រាត អា​សេ​និក និង​ហ្ល​អូ​រ៉ា​យ​ជាដើម ... ហើយ​យើង​ពិតជា​មិន​ចង់បាន​វា ចូលទៅក្នុង​រាងកាយ​របស់​យើង​ឡើយ​។​

​ទឹក​ដែល​ដាំ​ពុះ​បែបនេះ អាច​បង្ក​ជា​បញ្ហា​ច្រើនណាស់ ចំពោះ​សុខភាព​របស់​យើង ដូចជា​ជំងឺ​បេះដូង ជំងឺមហារីក ជំងឺ​ឈាម ការ​គ្មាន​កូន និង​បញ្ហា​សរសៃប្រសាទ​។​

​សារធាតុ​រ៉ែ​ដែល​យើង​ត្រូវការ ក្នុង​កម្រិត​មួយ​សមរម្យ ដូចជា អំបិល​កាល់ស្យូម ពិតជា​គ្រោះថ្នាក់​ណាស់ ពេល​យើង​ដាំទឹក​ឲ្យ​ពុះ​ម្តងទៀត ពីព្រោះ វា​អាចធ្វើ​ឲ្យ​យើង ប្រឈម​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម និង​គ្រួសក្នុងប្រមាត់​ជាដើម​។​

​ក្រៅពីនេះ ការកើនឡើង​នៃ​ជាតិ​ហ្ល​អូ​រ៉ា​យ ក៏​អាច​ជះឥទ្ធិពល​អាក្រក់ ទៅលើ​ប្រព័ន្ធ​ប្រសាទ និង​ការលូតលាស់​ផងដែរ ជាពិសេស ចំពោះ​ទារក និង​កុមារ​តូច​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com