ជាតិ
នៅ​ឆ្នាំ​២០១៧ កម្ពុ​ជាមាន​ប្រតិទិន​ឈប់​ចំនួន​២៧​ថ្ងៃ​
31, Dec 2016 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៧ ខែតុលា បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០១៧ ដែល​ធ្វើឡើង​តាម​សំណើរ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​។​


​មាត្រា​១​នៃ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល បានសម្រេច​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ និយោជិត កម្មករ​នៅ​កម្ពុជា ឈប់សម្រាក​សរុប​ចំនួន​២៧​ថ្ងៃ ដោយ​មិន​គិត​ថ្ងៃ​ចុង​សប្តាហ៍​។​

​យោងតាម​ប្រតិទិន មានតែ​ខែកក្កដា និង​ខែសីហា ប៉ុណ្ណោះ​ដែល​គ្មាន​ថ្ងៃ​ឈប់សម្រាក​។

​ថ្ងៃ​ដែល​ត្រូវ​ឈប់សម្រាក​សរុប​ទាំង​២៧​ថ្ងៃ​រួមមាន​៖

​ខែមករា​

-​ថ្ងៃទី​១ ខែមករា​៖ ទិវា​ចូលឆ្នាំ​សកល​
-​ថ្ងៃទី​៧ ខែមករា​៖ ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​

​ខែកុម្ភៈ​

-​ថ្ងៃទី​១១ ខែកុម្ភ​៖ ពិធីបុណ្យ​មាឃបូជា​

​ខែមីនា​

-​ថ្ងៃទី​៨ ខែមីនា​៖ ទិវា​អន្តរជាតិ​នារី​

​ខែមេសា​

-​ថ្ងៃទី​១៤-១៥-១៦ ខែមេសា​៖ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា​

​ខែឧសភា​
-​ថ្ងៃទី​១ ខែឧសភា​៖ ទិវា​ពលកម្ម​អន្តរជាតិ​
-​ថ្ងៃទី​១០ ខែឧសភា​៖ ពិធីបុណ្យ​វិសាខបូជា​
-​ថ្ងៃទី​១៣-១៤-១៥ ខែឧសភា​៖ ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​
-​ថ្ងៃទី​១៤ ខែឧសភា​៖ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​

​ខែមិថុនា​
-​ថ្ងៃទី​១ ខែមិថុនា​៖ ទិវា​កុមារ​អន្តរជាតិ​
-​ថ្ងៃទី​១៨ ខែមិថុនា​៖ ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ​

​ខែកញ្ញា​
-​ថ្ងៃទី​១៩-២០-២១ ខែកញ្ញា​៖ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
-​ថ្ងៃទី​២៤ ខែកញ្ញា​៖ ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​

​ខែតុលា​
-​ថ្ងៃទី​១៥ ខែតុលា​៖ ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខែ្មរ «​ព្រះ​បរម​រតន​កោដ្ឋ​»
-​ថ្ងៃទី​២៣ ខែតុលា​៖ ទិវា​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​
-​ថ្ងៃទី​២៩ ខែតុលា​៖ ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ខែវិច្ឆិកា​
-​ថ្ងៃទី​២-៣-៤ ខែវិច្ឆិកា​៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​
-​ថ្ងៃទី​៩ ខែវិច្ឆិកា​៖ ពិធីបុណ្យ​ឯករាជ្យ​ជាតិ​

​ខែធ្នូ​

-​ថ្ងៃទី​១០ ខែធ្នូ​៖ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​៕


Tag:
 ឈប់សម្រាក​
  ប្រតិទិន​
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com