កីឡាជាតិ
ជាតិ
ម៉ា វី​រ៉ូ​, ហេង ម៉ី​ជូ នៅតែ​អាច​រក្សា​ភាពខ្លាំង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១
29, Oct 2016 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​ជម្រើសជាតិ ម៉ា វី​រ៉ូ និង​កីឡាការិនី ហេង ម៉ី​ជូ នៅតែ​អាច​រក្សា​ភាពខ្លាំង​របស់ខ្លួន ដោយ​ពួកគេ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​នា​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ លើ​ប្រភេទ​កីឡាអត្តពលកម្ម​រៀងៗ​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​


​កីឡាករ​ជម្រើសជាតិ ម៉ា វី​រ៉ូ មកពី​ខេត្តស្ទឹងត្រែង​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លើ​ការប្រកួត​រត់ប្រណាំង​ចម្ងាយ​១០​គីឡូម៉ែត្រ​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ នា​ការប្រកួត​បើកឆាក​លើ​ប្រភេទ​កីឡាអត្តពលកម្ម​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។  ចំណែក​កីឡាករ ជា សម្ផស្ស មកពី​ក្រសួងមហាផ្ទៃ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​កីឡាករ វ៉ាន់ ភា​រ៉ា មកពី​ខេត្តស្ទឹងត្រែង​ទទួលបាន​លេខ​៣​។​

​ជាមួយគ្នានេះ កីឡាការិនី ហេង ម៉ី​ជូ របស់​ក្រសួងការពារជាតិ​បាន​គ្រង​តំណែង​ជើងឯក​លើ​វិញ្ញាសា​រត់​ល្បឿន​៤០០​ម៉ែត្រ​នារី ឬ​ឯ​កីឡាការិនី​មកពី​ខេត្តបាត់ដំបង ឡា​ត ចាន់​រី ទទួលបាន​ចំណាត់​លេខ​២ ខណៈ ឈន់ សុ​ឃីម មកពី​ខេត្តសៀមរាប​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។ 

​ទន្ទឹមនឹងនេះ វិញ្ញាសា​រត់​ល្បឿន​៤០០​ម៉ែត្រ​បុរស​កីឡាករ យី បារាំង មកពី​ក្រសួងការពារជាតិ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ឬ​ឯ រ៉េត សៀ​នី មកពី​ខេត្តកណ្តាល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​កីឡាករ​មកពី​ក្រសួងការពារជាតិ ទត សា​លីន ទទួលបាន​ចំណាត់​លេខ​៣​។

​ដោយឡែក សម្រាប់​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ វិញ្ញាសា​វាយ​គូ​នារី​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​កីឡាការិនី ហ៊ឹម សោ​ភ័​ណ្ឌ និង ភូ ស៊ីវ​អ៊ី​ញ មកពី​ខេត្តកំពត ឬ​ឯ​ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​ខេត្ត​ព្រះសីហនុ​ដែលមាន​កីឡាការិនី ឡុង ស្រី​លក្ខ និង ឃុ​ម សឿន​។ ចំណែក​លេខ​៣​បាន​ទៅ​កីឡាការិនី​មកពី​ខេត្ត​មណ្ឌល​គី​រី​ដែលមាន​កីឡាការិនី នី ស្រី​យ៉ា និង យ៉ង់ រស្មី​។

​វិញ្ញាសា​វាយ​គូ​បុរស​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​កីឡាករ​មកពី​រាជធានី​ភ្នំពេញ​ដែលមាន​កីឡាករ ណៃ សារា​វ័យ និង តាំង ហោ រៅ​ឯ​កីឡាករ ប៊ុន វិសាល ចាប់ដៃ​ជាមួយ សារៈ ស៊ូ​ព្រីង មកពី​ខេត្តកំពត​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​កីឡាករ អ៊ឹង ទី និង តិច អ៊ួ​យ មកពី​ស្ទឹងត្រែង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣៕

​ប្រភព​រូបថត​៖ ក្រសួង​អប់រំ យុវជន​និង​កីឡា​





Tag:
 កីឡា​ជាតិ​លើក​ទី​១
  ម៉ា វី​រ៉ូ​
  ហេង ម៉ី​ជូ
© រក្សាសិទ្ធិដោយ thmeythmey.com