ពីនេះ ពីនោះ
អង្កាញ់ ជា​ប្រភេទ​ឈើប្រណិត និង​មានតម្លៃ​ថ្លៃ​
31, Oct 2016 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
​អង្កាញ់ ជា​ឈ្មោះ​ព្រឹក្ស​មួយ​ប្រភេទ មាន​កម្ពស់​ចាប់ពី ៦ ទៅ​២០​ម៉ែត្រ​។ រុក្ខជាតិ​នេះ ដុះ​ក្នុងព្រៃ​ល្បោះ​លើដី​ទំនាប នៅ​អាស៊ី​ផ្នែក​អាគ្នេយ៍​។ នៅ​ស្រុក​ដទៃទៀត គេ​នាំយក​ពី​អាស៊ី​ទៅ​ដាំ​ជា​លម្អ​បរិស្ថាន​។ ចំណែក​នៅ​ប្រទេស​ខ្មែរ​យើង​នេះ  គេ​និយម​ដាំ​ដើម​អង្កាញ់​នេះ នៅ​ជិត​គេហដ្ឋាន ដើម្បី​បានជា​ម្លប់​។​



​ដើម អង្កាញ់​នេះ ពេល​នៅ​តូច គឺ​ដុះ​លឿន ហើយ​ឆាប់​ធំ​ណាស់ ហេតុនេះហើយ​គេ​និយម​ដាំ​វា​សម្រាប់​ឲ្យ​មាន​ព្រៃដុះឡើងវិញ​ឆាប់ ករណី​តំបន់​ព្រៃ​ដែល​បាត់បង់​ច្រើន​។ យ៉ាងណាមិញ ឈើ អង្កាញ់​នេះ  គឺជា​ប្រភេទ​ឈើប្រណិត និង​មានតម្លៃ​ថ្លៃ​ណាស់ សម្រាប់​យកមក​ធ្វើជា​គ្រឿង​ឈើ​សម្រាប់​សង់ផ្ទះ ធ្វើ​តុ ទូ ជាដើម​។

​ចំពោះ​ស្លឹក និង​ផ្កា​វិញ ពេល​នៅ​ខ្ចី គេ​អាច​យកមក​បរិភោគបាន​។ ចំណែក​បណ្ដូល អាច​លាយ​ជាមួយ​ដើម​សង្កែ សម្រាប់​ផ្សំ​ជា​ថ្នាំ​ទម្លាក់​ព្រូន​។ បន្ថែម​ពីនេះ គេ​យក​ឈើ​នេះ​ដែល​បុក​ម៉ត់​លាយ ជាមួយ​ប្រេងដូង ដើម្បី​ព្យាបាល​ជំងឺ​កមរមាស់​។

​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 រុក្ខជាតិ​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com