ជាតិ
លោក ស៊ុន ចាន់ថុល ដាស់តឿន​មន្ត្រីក្រោមឱវាទ​កុំ​ឲ្យ​«​ធ្វើ​ផ្លូវ​ជាប់​រហូត​» តែ​ធ្វើ​ឲ្យ​រឹងមាំ
31, Oct 2016 , 10:39 pm        
រូបភាព
រូបភាពពីក្រសួងសាធារណការ និងដឹងជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹងជញ្ជូន
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ដាស់តឿន​មន្ត្រីក្រោមឱវាទ ឲ្យ​កសាង​ផ្លូវ​តាម​បែបបទ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​គុណភាព​ផ្លូវ​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​កន្លងមក​មានការ​ទិតៀន​ថា ក្រសួង​សាធារណ​ការធ្វើ​ផ្លូវ​ជាប់​រហូត ធ្វើ​មុខខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ មួយទៀត​គេ​ថា​ក្រសួង​សាធារណ​ការចាក់​ស្ដើង​ស៊ី​ក្រាស់​។ ល្មម​ឈប់​ហើយ ដល់ពេល​យើង​ធ្វើ​ផ្លូវ​តាម​លក្ខខណ្ឌ​បច្ចេកទេស ធ្វើ​ឲ្យ​ជាប់​បានយូរ ធ្វើ​ឲ្យ​រឹងមាំ​»​។​



​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​៣១​ខែតុលា​នេះ លោក ស៊ុន ចាន់ថុល ឲ្យ​ដឹង ក្រសួង​កំពុង​រៀបចំ​នីតិវិធី​តា​ម​ដាន​ការដ្ឋាន​ទាំងអស់ ដោយ​លោក​អះអាងថា បើ​ការសាងសង់​ផ្លូវខុស​ក្បួនខ្នាត​បច្ចេកទេស នោះ​ក្រសួង​មិន​ទទួលយក​ផ្លូវ​ទាំង​នោះទេ​។

​លោក ស៊ុន ចាន់ថុល ក៏បាន​ជំរុញ​មន្ត្រី​ថ្នាក់ក្រោម ឲ្យ​ជួសជុល​ផ្លូវ (​សំបុកមាន់​) ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ លោក​ប្រាប់ថា ក្រសួង​នឹង​ផ្ដល់​ម៉ូតូ​កង់​បី ដោយមាន​បំពាក់​ឧបករណ៍​ជួសជុល​ផ្លូវ ដល់​គ្រប់​មន្ទីរ​សាធារណ​រាជធានី ខេត្ត​។​

​សូម​ស្តាប់​ប្រសាសន៍ លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖





Tag:
 ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com