កីឡាជាតិ
កីឡាការិនី​វាយ​សី​ម្នាក់​បោះបង់​ការប្រកួត​នៅពេល​គូប្រជែង​វាយ​គ្រាប់​សី​ចំ​ភ្នែក​
01, Nov 2016 , 9:19 am        
រូបភាព
ដោយ:
 
​កីឡាការិនី​វាយ​សី​ម្នា​ក់បាន​បោះបង់​ការប្រកួត​ពាក់កណ្តាល​ទី​នៅពេល​គូប្រកួត​វាយ​គ្រាប់​សី​ចំ​ភ្នែក​ក្នុងអំឡុងពេល​ប្រកួត​វាយ​សី​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​ក្នុង​វគ្គ​ជម្រុះ​នៅ​ទីលាន​វាយ​សី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែតុលា​។​

 
​កីឡាការិនី​មកពី​ខេត្តកោះកុង ឧ​ធី​ត ធីតា​រ៉ាត់ ដៃគូ​ជាមួយ សុខ ប៊ុន​ហូ បាន​បោះបង់​ការប្រកួត​ពាក់​ទាំ​ង​កណ្តាល​ទី​ខណៈដែល​កីឡាការិនី ឧ​ធី​ត ធីតា​រ៉ាត់ ត្រូវបាន​គូប្រជែង​រាជធានី​ភ្នំពេញ​ដែលមាន​កីឡាការិនី កែរ ពេជ្រ​ឆ​រ៉ាវី ចាប់​ដៃគូ​ជាមួយ​កីឡាការិនី កែវ ពេជ្រ លី​ឌី​ណេ​ត វាយ​គ្រាប់​សី​ចំ​ភ្នែក​ដែល​មិនអាច​បន្ត​ការប្រកួត​បាន​។ 
 
​សម្រាប់​ការប្រកួត​កីឡា​វាយ​សី​ក្នុង​វគ្គ​ជម្រុះ​លើ​វិញ្ញាសា​វាយ​គូ​នារី​ដែល​ធ្វើឡើង​នៅ​ទីលាន​វាយ​សី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នា​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ក្រុមកីឡា​ការិនី​មកពី​ខេត្តកោះកុង​បាន​ចាញ់​ក្រុម​កីឡាការិនី​រាជធានី​ភ្នំពេញ​ក្នុង​សិត​ទី​១​។​
 
​នៅ​សិត​ទី​២​មុន​ក្រុម​កីឡាការិនី​ខេត្តកោះកុង​បោះបង់​ការប្រកួត​ក្រុម​នេះ​បាន​នាំមុខ​ក្រុមកីឡា​ការិនី​រាជធានី​ភ្នំពេញ​ក្នុង​លទ្ធផល ១៦-១៥ ប៉ុន្តែ​គ្រាប់​សី​ដែល​ចំ​ភ្នែក​កីឡាការិនី​ខេត្តកោះកុង​បាន​ជួយ​ឲ្យ​រាជធានី​ភ្នំពេញ​តាម​ស្មើ​ខេត្តកោះកុង ១៦-១៦ ហើយក៏​ជា​លទ្ធផល​ជ័យជម្នះ​របស់​រាជធានី​ភ្នំពេញ​។ 
 
​បើ​យោងតាម​អ្នកជំនាញ​ភ្នែក​ដែល​បាន​ពិនិត្យ​ពី​ស្ថានភាព​របួស​របស់​កីឡាការិនី ឧ​ធី​ត ធីតា​រ៉ាត់ គ្រាប់ភ្នែក​ដែល​រងរបួស​ដោយ​គ្រាប់​សី​នោះ​មិនមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​គ្រាប់ភ្នែក​នោះឡើយ​៕  







Tag:
 វាយ​សី​
  ឧ​ធី​ត ធីតា​រ៉ាត់​
  កីឡា​ជាតិ​លើក​ទី​១
© រក្សាសិទ្ធិដោយ thmeythmey.com