ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​បញ្ចុះតម្លៃ​ត្រួតពិនិត្យ​អង្ករ​នាំចេញ​តាម​កុងតឺន័រ​
03, Nov 2016 , 10:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​សម្រេច​កែស​ម្រួ​ល​ជា​បណ្ដោះអាសន្ន នូវ​កម្រៃ​ត្រួតពិនិត្យ​តាម​ប្រព័ន្ធ​ម៉ាស៊ីន​ស្កែ​ន​លើ​ទំនិញ​អង្ករ​នាំចេញ ដឹកជញ្ជូន​តាម​កុងតឺន័រ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​៦​ខែតុលា​។​



​បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) តម្លៃ​ស្កែ​ន​អង្ករ​នាំចេញ​នេះ ត្រូវបាន​បញ្ចុះ ៥០​ភាគរយ គឺ​ពី​តម្លៃ ២០​ដុល្លារ មក​នៅត្រឹម​១០​ដុល្លារ សម្រាប់​កុងតឺន័រ​ទំហំ​ក្រោម​៤០​ហ្វី​ត និង​ពី​តម្លៃ ៣២​ដុល្លារ​ធ្លាក់​មក​តម្លៃ ១៦​ដុល្លារ សម្រាប់​កុងតឺន័រ​ទំហំ​ចាប់ពី ៤០​ហ្វី​ត​ឡើង​។​

​លោក មូល សា​រិទ្ធី អគ្គលេខាធិការ CRF មានប្រសាសន៍ថា ទោះបី​ការបញ្ចុះ​ថ្លៃ​ស្កែ​ន​អង្ករ​នេះ ហាក់​នៅ​តូច តែ​វា​បានរួម​ចំណែក​ដល់​ការកាត់បន្ថយ​ថ្លៃដើម ដែល​វិស័យ​ឯកជន​តែងតែ​ចង់បាន ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​អង្ករ​ប្រទេសជិតខាង​។

​ការបញ្ចុះ​តម្លៃ​ស្កែ​ន​អង្ករ​នេះ ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី​១​ខែវិច្ឆិកា​ឆ្នាំនេះ ដល់​ថ្ងៃទី​៣១​ខែធ្នូ​២០១៨ ៕


Tag:
 អង្ករ​
  CRF
© រក្សាសិទ្ធិដោយ thmeythmey.com