ព័ត៍មានសុខភាព
សុខភាព៖ អាហារ​សំខាន់ៗ ដែល​បុរស​ពិត ត្រូវការ​
06, Nov 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ចំពោះ​មនុស្ស​ប្រុស ពួកគេ​ច្រើនតែ​ផ្តោត​សំខាន់​ទៅលើ​ការហាត់​ប្រាណ​ដើម្បី​រាងកាយ​កាន់តែ​រឹងមាំ មាន​មាឌធំៗ និង​សាច់ដុំ ប៉ុន្តែ​មិន​ខ្វល់​ថា​អ្នកចំណាយ​ពេលវេលា​ច្រើន​ម៉ោង​ប៉ុន្មាន​ទេ​ក្នុងការ​ហាត់ប្រាណ​ក្នុង​ក្លិប​ទេ អ្នក​ពិតជា​មិនអាច​ការពារ​រាងកាយ​ពី​ជំងឺ​បានឡើយ​បើសិនជា​អ្នកទទួល​ទាន ឬ​របប​អាហារ​បានល្អ និង​ត្រឹមត្រូវ​នោះ​។ ខាងក្រោម​នេះ​ខ្ញុំ​គឺជា​របប​អាហារ​ដែល​បុរស​គ្រប់រូប ត្រូវការ​៖


 
​អយ​ស្ទើ​
​អាហារ​សមុទ្រ​ប្រភេទ​សម្បក​មួយ​នេះ​សម្បូរ​ទៅដោយ​ជាតិ​ស័​ង្គ​សី ដែលមាន​សារៈសំខាន់​សម្រាប់​សុខភាព​ក្រពេញ​ប្រូ​ស្តា​ត​។ បើសិនជា​ស័​ង្គ​សី​ក្នុង​ខ្លួន​មាន​ចំនួន​តិច នោះ​វា​អាច​នឹងធ្វើ​ឲ្យ​មិនអាច​មានកូន​បាន​។ ដោយសារតែ​រាងកាយ​មិនអាច​ផលិត​ជាតិ​រ៉ែ​នេះ​បាន​ដោយ​ខ្លួនឯង ដូច្នេះ​អ្នកនឹង​អាច​ទទួលបាន​វា​តាមរយៈ​ការ​ញ៉ាំ​អាហារ​មួយ​នេះ​។​
 
​ផ្លែ​អាល​ម៉ុ​ន​
​ផ្លែ​អាល​ម៉ុ​ន​ត្រូវបាន​ចាត់ទុកថា​ជា​អាហារ​ដ៏​អស្ចារ្យ​មួយ​ដែលមាន​ជាតិ​សរសៃ ប្រូតេអ៊ីន និង​វីតាមីន E ដែល​សុទ្ធតែ​សំខាន់​សម្រាប់​សុខភាព​ទាំងអស់​។​
 
​ត្រី​សាល​ម៉ុង​
​បុរស​អាចមាន​បញ្ហា​លិង្គ​មិន​ព្រម​ឡើង​រឹង​បាន​បើសិនជា​ពួកគេ​មិន​ញ៉ាំ ឬ​ទទួលទាន​វីតាមីន D គ្រប់គ្រាន់​។ រឿងនេះ​ពិតជា​ងាយស្រួល​ក្នុងការ​បំពេញ​វិញ​ណាស់​តាមរយៈ​ការ​ញ៉ាំ​ត្រី​សាល​ម៉ុង ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន D ខ្ពស់ ព្រមទាំង​ជួយ​ការពារ​ការ​រលាក ដែល​នាំ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​សរសៃឈាម​ដែរ​។​
 
​ការទទួលបាន​អាហារ​ដែល​ត្រឹមត្រូវ​នឹង​ជួយ​ធ្វើ​ឲ្យ​រាងកាយ​មិនមាន​ភាពលំបាក​ធ្វើការ​ឡើយ​។ សម្រាប់​បុរស​ដែល​កំពុងតែ​ស្វែងរក​របប​អាហារ​ដែល​ត្រូវ​នឹង​រាងកាយ​របស់ខ្លួន អាហារ​ទាំងអស់​ខាងលើ​គួរតែ​ជា​ជម្រើស​របស់​ពួកគេ​ហើយ ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់​ប្រ​ភែ​ទ​ដើម្បី​រាងកាយ​កាន់តែ​រឹងមាំ និង​សុខ​ភាពល្អ​បានយូរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com