អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋ ១៥ ដែល​អាច​សម្រេច​ថា​អ្នកណា​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី
09, Nov 2016 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
 ​លទ្ធផល​ជាង ២០​រដ្ឋ​ត្រូវបាន​គេ​ដឹង​រួចទៅហើយ​។ បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ នាំមុខ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដោយ​លោក​ទទួលបាន​ប្រតិភូ​ដែល​បោះឆ្នោត​រើស​ប្រធានាធិបតី​ច្រើនជាង​។ ប៉ុន្តែ​នៅសល់​រដ្ឋ​ច្រើន​ទៀត​ដែល​គេ​មិនទាន់​ទទួលបាន​លទ្ធផល​។ យោងតាម​សារព័ត៌មាន The Independent រដ្ឋ​ខាងក្រោម​ចំនួន ១៥ ជា​សមរភូមិ​នយោបាយ​សំខាន់​ដែល​អាច​សម្រេច​ថា​តើ​ក្នុងចំណោម​បេក្ខជន មួយណា​ដែល​ឈ្នះឆ្នោត​នោះ​៖


១.​រដ្ឋ Arizona មាន ប្រតិភូ​ចំនួន ១១។
  
២.Colorado មាន​ប្រតិភូ​ចំនួន ៩ ។
 
៣. Florida មាន​ប្រតិភូ​ទាំងអស់​ចំនួន​២៩ ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ នាំមុខ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​រួចទៅហើយ​នៅ​រដ្ឋ​នេះ​។​
 
៤.Georgia មាន​ប្រតិភូ​ទាំងអស់​ចំនួន ១៦។
 
៥.Iowa មាន​ប្រតិភូ​ទាំងអស់​ចំនួន ៦។
 
៦.Maine​មាន​ប្រតិភូ​ទាំងអស់​ចំនួន ៤។
 
៧.Michigan មាន​ប្រតិភូ​ទាំងអស់​ចំនួន ១៦។
 
៨. Nevada មាន​ប្រតិភូ​ចំនួន ៦។
 
៩. New Hampshire មាន ប្រតិភូ​ចំនួន ៤។
 
១០. North Carolina​មាន ប្រតិភូ​ចំនួន ១៥។
  
១១. Ohio មាន ប្រតិភូ​ចំនួន ១៨ ហើយគេ​ព្យាករ​ថា​លោក ដូណាល់ ត្រាំ នឹងដណ្តើម​យក​រដ្ឋនេះ​។ 
 
១២. Pennsylvania​មាន ប្រតិភូ​ចំនួន ២០។
 
១៣. Utah​មាន ប្រតិភូ​ចំនួន ៦។
 
១៤. Virginia​មាន ប្រតិភូ​ចំនួន ១៣។
 
១៥. Wisconsin មាន ប្រតិភូ​ចំនួន ១០​។ 
 
​លទ្ធផល​នៅ​រដ្ឋ​សំខាន់​ទាំងនេះ​មិនទាន់​ត្រូវបាន​គេ​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​នោះឡើយ​។ ដូច្នេះហើយ វា​នៅតែ​មិនទាន់​អាចសន្និដ្ឋាន ថា លោក ដូ​ណា​ល់ ត្រាំ នឹង​ឈ្នះឆ្នោត ដោយ​គ្រាន់តែ​ទទួលបាន​ការគាំទ្រ​នាំមុខ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែរ​។ បើសិនជា អ្នកណាម្នាក់​ដណ្តើមបាន​រដ្ឋ​ទាំងនេះ​ច្រើនជាងគេ អ្នកនោះ​នឹងមាន​លទ្ធភាព​ឈ្នះ​ច្រើនជាងគេ​៕

Tag:
 បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​
 ហ៊ីឡារី គ្លីនតុន
 ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com