អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី Duterte និង​នាយករដ្ឋមន្ត្រី Najib ឡើង​ច្រៀង​បទ «Shalala lala»
11, Nov 2016 , 2:54 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ទើបតែ​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​នៅ​ម៉ាឡេស៊ី​។ នៅមុន​បញ្ចប់​ទស្សនកិច្ច​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak បានរៀបចំ​ពិធី​លាង​សាយភោជន៍​ពិសេស​មួយ ជា​កិ​ត្ត​យស​សម្រាប់​ប្រធានាធិបតី​ហ្វីលីពីន ហើយ​មេដឹកនាំ​ទាំងពីរ​ក៏បាន​ឡើង​ច្រៀង​បទ «Shalala lala» រួមគ្នា​លើ​ឆាក​តន្ត្រី​ផងដែរ​។

 
​បុរស​ខ្លាំង​ហ្វីលីពីន Rodrigo Duterte ដែលមាន​ងារ​ជា «​អ្នក​ដាក់ទណ្ឌកម្ម​» និង​តែង​ប្រើ​ពាក្យសម្ដី​គ្រោតគ្រាត​នោះ ធ្វើ​ឲ្យ​គេឯង​ភ្ញាក់ផ្អើល​ខ្លាំង ដោយ​លោក​រួមជាមួយ​នាយករ​ដ្ឋ​មន្ត្រី​ម៉ាឡេស៊ី Najib Razak បាន​ឆ្លៀតឱកាស​ច្រៀង​ចម្រៀង​រួមគ្នា​។ មេដឹកនាំ​ទាំងពីរ បាន​ច្រៀង​បទ «Shalala lala» របស់​ក្រុម​ចម្រៀង Venganboys នៅឯ​និវេសនដ្ឋាន​របស់លោក Najib ផ្ទាល់​។ 
 
​វីដេអូ​ជិត​៦​នាទី ដែល​ត្រូវ​បង្ហោះ​ដោយ​លោក Jesus Dureza ទីប្រឹក្សា​ប្រធានាធិបតី​ហ្វីលីពីន​ទទួលបន្ទុក​កិច្ចការ​សន្តិភាព ត្រូវបាន​ទទួល​ការ​ចុច​មើល​យ៉ាងច្រើន​ក្នុង​រយៈពេល​ដ៏​ខ្លី​។ ក្រៅពីនោះ ប្រធានាធិបតី Duterte ក៏បាន​ច្រៀង​បទ Wind Beneath My Wings របស់​តារាចម្រៀង Bette Midler ផងដែរ​៕​
 
ទស្សនាវីដេអូខាងក្រោម




Tag:
 Duterte
  Najib Razak
© រក្សាសិទ្ធិដោយ thmeythmey.com