ពីនេះ ពីនោះ
ពាក្យ​«​សញ្ជាតិ​» មាន​អ្នក​ស្គាល់​ច្រើន ប៉ុន្តែ​មិនសូវ​ច្បាស់​ពី​អត្ថន័យ​
12, Nov 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ​ថា «​សញ្ជាតិ​» នៅក្នុង​សទ្ទានុក្រម វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​ដូចខាងក្រោម​៖
​ពាក្យ​«​សញ្ជាតិ​» មានន័យថា ចរិត​ឬ​លក្ខណៈ​របស់​ប្រជាជាតិ​មួយ​ដែល​រស់នៅ​រួមគ្នា​ក្នុង​ក្របខណ្ឌ​នៃ​សហគមន៍​មួយ ដែលមាន​ទឹកដី ភាសា ទំនៀមទម្លាប់ និង​សេចក្ដីប៉ងប្រាថ្នា​រួម​។ លក្ខណៈពិសេស​នៃ​សញ្ជាតិ​របស់​ប្រជាជាតិ​មួយ​អាច កើតមានឡើង​តាមរយៈ​កំណើត​ឬ​ធម្មជាតិ​នីយកម្ម សញ្ជាតូបនីយកម្ម អត្តសញ្ញាណ​កម្ម អាពាហ៍ពិពាហ៍ ការសុំ​កូន​មក​ចិញ្ចឹម នីតិ​នីយកម្ម និង​ការផ្ទេរ​ការគ្រប់គ្រង​ដែនដី​ពីរ​ដ្ឋ​មួយ​ទៅ​រដ្ឋ​មួយទៀត​។​

 
​ឧទាហរណ៍​៖ នៅក្នុង​សម័យកាល​សង្គ្រាម​នៃ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ ១៩៧០-១៩៧៩ ប្រជាជន​ខ្មែរ​មួយចំនួន​បាន​ភៀសខ្លួន​ទៅ​រស់នៅ​បរទេស ដូចជា​ប្រទេស​បារាំង អាម៉េរិក អូស្ត្រាលី​។​ល​។  ហើយ​ក្រោយមក​ពួកគេ​បានទទួល​សញ្ជាតិ​បារាំង អាម៉េរិក និង​អូស្ត្រាលី តាមរយៈ​នីតិ​នីយកម្ម​។ 
​ដកស្រង់​ពី​សទ្ទានុក្រម​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​, ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​

Tag:
 ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com