ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចិន​៖ និស្សិត លីវ សាន​ស៊ីន ជឿជាក់ថា រូបគេ​នឹង​ទទួលបាន​ការងារ​ល្អ​នៅ​កម្ពុជា ខណៈ​អ្នក​វិនិយោគិន​ចិន​ច្រើន​
13, Nov 2016 , 10:30 pm        
រូបភាព
​ចិន​៖ និស្សិត លីវ សាន​ស៊ីន បានទទួល​អាហារូបករណ៍​រយៈពេល​ពីរ​ឆ្នាំ ដែល​កំពុង​សិក្សា​ជំនាញ​ទីផ្សារ​នៅក្នុង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ពាណិជ្ជកម្ម (Wuxi Vocational Institute Of Commerce) នៅក្នុង​ទីក្រុង​អ៊ូ​ហ្ស៊ី ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន តាមរយៈ​ការផ្គត់ផ្គង់​អាហារ​រូបករណ៍​ពី​ក្រុមហ៊ុន SSEZ ក្នុង​តំបន់​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា​។ ក្នុង​រយៈពេល​សិក្សា​ជិត​១​ឆ្នាំនេះ និស្សិត លីវ សាន​ស៊ីន ខិតខំ​ប្រឹងប្រែង​សិក្សា​ជំនាញ​ទីផ្សារ​ខ្លួន​ផង ។ ជាពិសេស​នោះ​គឺ​ជំនាញ​ភាសា​ចិន ដើម្បី​អាច​ប្រើប្រាស់​ទំនាក់ទំនង​យ៉ាង​ស្ទាត់ជំនាញ​នាពេល​អនាគត​។ សម្រាប់ លីវ សាន​ស៊ីន ក្រោយពី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្ររង​នេះ រូបគេ​ជឿជាក់​នឹង​អាច​ទទួល​ការងារ​ល្អ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល ស៊ីន មើលឃើញថា ទីផ្សា​រការងារ​នៅ​កម្ពុជា​នឹង​ផ្ដល់ឱកាស​ច្រើន​សម្រាប់​អ្នកចេះ​និយាយ​ភាសា​ចិន​។​


​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសម្ភាសន៍​រវាង​លោក លីវ សាន​ស៊ីន ដែលជា​និស្សិត​សិក្សា​បរិញ្ញាបត្ររង​ជំនាញ​ផ្នែក​ទីផ្សារ នៅ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ពាណិជ្ជកម្ម ក្នុងប្រទេស​ចិន ដែល​សាកសួរ​ដោយ​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ក​ថ្មីៗ ដូចតទៅ​៖
​សូម​ស្ដាប់​សំឡេង​៖


 


​បច្ចុប្បន្ននេះ មាន​និស្សិត​កម្ពុជា ចំនួន​១០​នាក់​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ពាណិជ្ជកម្ម​ក្រុង​អ៊ូ​ហ្ស៊ី ក្នុងប្រទេស​ចិន​ផងដែរ តាមរយៈ​អាហារូបករណ៍​ដោយមាន​ការផ្គត់ផ្គង់​ពី​ក្រុមហ៊ុន Hong Dou នៃ​តំបន់​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ ដែល​បាន​សហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ពាណិជ្ជកម្ម​ក្រុង​អ៊ូ​ហ្ស៊ី​។​




Tag:
 និស្សិត​ខ្មែរ​
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com