ពីនេះ ពីនោះ
សញ្ញា ១២ យ៉ាងនេះ​បញ្ជាក់ថា បុរស​ម្នាក់​នោះ​កំពុងតែ​លង់​ស្រឡាញ់​អ្នក​ហើយ​
16, Nov 2016 , 8:46 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្នែក​មួយ​រឹង​បំផុត​អំពី​ការ​ណាត់ជួប​គ្នា​រវាង​មនុស្ស​ប្រុស និង​ស្រី គឺជា​ការបញ្ជូន​សញ្ញា​ដែល​ច្របល់​ចូលគ្នា​តែម្តង​។ តើ​ធ្វើ​ម៉េច​ទើប​ដឹងថា អារម្មណ៍​របស់​អ្នក​នៅពេលនោះ​ពិត​ឬ​អត់​ទៅ​? តើ​គាត់​មាន​អារម្មណ៍​ដូចគ្នា​នឹង​អ្នក​ដែរ​ទេ​? ជួនកាល សញ្ញា​មួយចំនួន​គឺ​ងាយស្រួល​នឹង​ច្រឡំ​ណាស់​។ បើសិនជា​អ្នកត្រូវការ​ជំនួយ​តិចតួច​ដើម្បី​សម្គាល់​អំពី​គាត់​កាន់តែច្បាស់​នោះ ខ្ញុំ​សូម​ណែនាំ​នូវ​អាកា​រៈ ១២​យ៉ាង​ខាងក្រោម​នេះ ដែល​អាច​បញ្ជាក់ថា គាត់​កំពុងតែ​លង់​ស្រឡាញ់​អ្នក​ទាំងស្រុង​ហើយ​៖



    គាត់​ស្រាប់តែ​ផ្តល់​ការដូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​
    គាត់​យកចិត្ត​ទុ​ដាក់​លើ​អ្នក ហើយ​ធ្វើ​តែ​លើ​អ្នក​ម្នាក់​គត់​នៅពេល​នៅ​ជាមួយគ្នា​
    គាត់​យល់ថា​វា​ពិតជា​មានន័យ​ណាស់​នៅពេល​គាត់​បាន​ប៉ះ​អ្នក​ម្តងៗ​
    គាត់​យកចិត្តទុកដាក់​លើ​អ្វីដែល​អ្នក​និយាយ​
    អ្នក​តាម​ទាន់​គាត់​កំពុងតែ​សម្លឹងមើល​អ្នក ហើយក៏​បែរ​ទៅណា​ផ្សេង​ដោយ​ជំនួស​ការ​ញញឹម​ទៅវិញ​
    ផ្តល់​អតិ​ភាព​ដល់​អ្នក​ដំបូង​បំផុត​
    គាត់​និយាយ​អំពី​រឿង​អនាគត​ខ្លួនឯង​ប្រាប់​អ្នក​
    គាត់​ចំណាយពេល​ច្រើន​ម៉ោង​ក្នុងការ​និយាយ​លេង​ជាមួយ​អ្នក​
    គាត់​ចងចាំ​នូវ​រឿង​គ្រប់យ៉ាង​ដែល​តូចតាច​
    គាត់​នឹងធ្វើ​រឿង​គ្រប់យ៉ាង​ដែល​គាត់​មិន​អាចធ្វើ​ពីមុនមក​ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ​
    គាត់​ចង់​ឲ្យ​អ្នក​ទៅ​ជួប​គ្រួសារ​គាត់​
    គាត់​ចង់​ឲ្យ​អ្នកដឹង​ពី​ពាក្យ​បី​ម៉ាត់ ដែល​ចេញពី​មាត់​គាត់​ថា “I Love You” ។​

​ទោះបីជា​យ៉ាងណាក៏ដោយ មិនមែន​មនុស្ស​ប្រុស​គ្រប់រូប​នឹង​បង្ហាញ​អាកា​រៈទាំង​អស់​ខាងលើនេះ​គ្រប់គ្នា​ឡើយ ប៉ុន្តែ​សារ​ដែល​គាត់​ចង់​បញ្ជាក់​ឲ្យ​អ្នកដឹង​នោះ​គឺ​នៅតែ​ដូចគ្នា​ដដែល​។ បើសិនជា​គាត់​ភាគច្រើន​ធ្វើ​រឿង​ទាំងអស់​ខាងលើ​មែន មានន័យថា គាត់​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com