អន្តរជាតិ
លោក ដូ​ណា​ល់ ត្រាំ នឹង​ប្រគល់​អឺរ៉ុប​ឲ្យ​មហាអំណាច​រុស្ស៊ី​កាន់កាប់​
17, Nov 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​បណ្តា​រដ្ឋ​អឺរ៉ុប​សុទ្ធតែ​ភ័យព្រួយ នៅពេលដែល​ពួកគេ​ដឹងថា លោក​ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​ទី ៤៥ របស់​អាមេរិក​។ ពួកគេ​បារម្ភ​ថា អាមេរិក​នឹង​ងាក​ទៅ​ស្តារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី និង​បោះបង់​អឺរ៉ុប​ចោល​ទុក​ឲ្យ​រុស្ស៊ី​ក្តោប​ក្តាប់​វិញ​ម្តង​។


​ក្នុងការ​ឃោ​នា​នយោបាយ​កន្លងមក លោក ដូ​ណា​ល់ ត្រាំ បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា រដ្ឋបាល​លោក មិន​ពេញចិត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប​ឡើយ ហើយ​អាមេរិក​ក៏​មិន​ការពារ​សមាជិក​ណា​តូ​ណា​ដែល​មិន​បង់​វិភាគទាន​គ្រប់គ្រាន់​តាម​កំណត់​ដែរ​។ ក្រៅពីនេះ រដ្ឋបាល​ថ្មី​របស់លោក ក៏​នឹង​ពិចារណា​ទទួលស្គាល់​ទឹកដី Crimea ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​ដែរ​៕
 (​ដោយ​៖ ចាន់ ភី​ត​ធ័​រ​)
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  សហភាព​អឺរ៉ុប​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com