ពីនេះ ពីនោះ
កំណាព្យ៖ រួមគ្នា​គិត​កសាង​ស្រុក ទើប​ខ្លាំង​!
17, Nov 2016 , 10:29 am        
រូបភាព
រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​កំណាព្យ​បទ គោ​ព័ទ្ធ​ស្នឹង​
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!
 
-​ស្រុក​សុខសាន្ត​បាន​ពី​យើង​សាង​
​សាង​ភ័ព្វសំណាង​គ្មាន​អ្នក​ឲ្យ​
​ឲ្យ​យល់ចិត្ត​គ្នា​គិត​មុខក្រោយ​
​ក្រោយ​ខុស​ដឹង​ហើយ​កែ​វិញ​ភ្លាម​។​

 
-​ភ្លាម​ភ្លែត​កុំ​ភ្លឹក​នឹក​រឿង​ចាស់​
​ចាស់​រឿង​អា​មាស​កុំ​ទាក់ទាម​
​ទាមទារ​សងសឹក​វឹក​ចុក​ឈាម​
​ឈាម​ពី​សង្គ្រាម​គ្រួសារ​ឯង​។​
 
-​ឯង​ឈ្លោះ​គ្នា​មា​វា​ចាំ​សើច​
​សើច​ឃើញ​យើង​ខើច​ខាត​ជាក់ស្តែង​
​ស្តែង​ជាក់​ម្នាក់ៗ​ធ្លាក់​ចំបែង​
​បែងចែក​គ្នាឯង​រែង​លាប​ពណ៌​។​
 
-​ពណ៌​លាប​ឲ្យ​គ្នា​ពៀរ​មិន​ដាច់​
​ដាច់បាយ​រាស្ត្រ​ត្រាច់​រត់​ភ័យញ័រ​
​ញ័រ​ញៀន​ហ៊ាន​ប្លន់​ភ្លេច​បាបធម៌​
​ធម៌​ថែ​ប្រែ​ពណ៌​ជា​ហិង្សា​។​
 
-​សារ​ស័ព្ទ​ប្រាប់​ត្រង់​មិន​ចង់​ឮ​
​ឮ​គ្រប់​បក្ស​ឌឺ​ដោយ​វាចា​
​ចារ​ជា​កាព្យ​ខ្លី​អង្វរ​ថា​
​ថា​លោក​មេត្តា​គិត​រឿង​ជាតិ​។​
 
-​ជាតិ​ថ្កុំថ្កើង​រស់​ព្រោះ​រួម​គិត​
​គិត​គ្នា​មូល​មិត្ត​មិន​ឲ្យ​ឃ្លាត​
​ឃ្លាត​ចាក​ប្រយោជន៍​ធំ​គឺជា​តិ​
​ជាតិ​សុខ​មុខ​ជាតិខ្មែរ​តែមួយ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com