ពីនេះ ពីនោះ
គ្រូបង្រៀន​៖ តើ​អ្វីខ្លះ​ជា​«​អត្តសញ្ញាណ​»​របស់​គ្រូបង្រៀន​?
19, Nov 2016 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាជីព​ជា​គ្រូបង្រៀន ពេលខ្លះ​ត្រូវបាន​មនុស្ស​នៅក្នុង​សង្គម​បាន​មើលរំលង​ពី​តម្លៃ​របស់​ពួគគាត់​។ ជាការ​ពិត គ្រូបង្រៀន​គ្មាន​មិនមែន​ល្អ​ទាំងអស់​នោះទេ ប៉ុន្តែ​ជា​គ្រូបង្រៀន​ម្នាក់​មិនមែន​គ្រប់​បុគ្គល​សុទ្ធតែ​អាចមាន​ជំនាញ​នេះ​បានឡើយ​។ យ៉ាងណាមិញ គ្រូបង្រៀន​ត្រូវបាន​គេ​សង្កេតឃើញថា ដើម្បី​ក្លាយជា​គ្រូបង្រៀន​ល្អ​មួយរូប យ៉ាងហោចណាស់​ត្រូវ​ព្យាយាម​ប្រតិបត្តិ​តាម​«​អត្តសញ្ញាណ​»​មួយចំនួន​ដូចខាងក្រោម​៖



​ក្នុងនាម​ជា​គ្រូបង្រៀន​ម្នាក់​ត្រូវ​ស្គា​ល់ពី​ខ្លួន​ថា គឺជា​មនុស្ស​រីកចម្រើន​, ជា​មនុស្ស​ញញឹម​រីករាយ​, ជាម​នុស្ស​ជា​មនុស្ស​មានគុណ​ភាព​ទាំង​ចំណេះដឹង សមត្ថភាព​, ជា​មនុស្ស​ស្អាតបាត​ទាំង​ចិត្ត ការរៀបចំ​ខ្លួន​, ជា​មនុស្ស​មាន​សណ្ដាប់ធ្នាប់​ក្នុង​ជីវិត​។ បន្ថែម​ពីនេះ ត្រូវ​ដឹងថា គ្រូបង្រៀន​ត្រូវតែ​ជា​មនុស្ស​ទទួលយក​ការពិត​, មនុស្ស​វិជ្ជមាន​ទាំង​ការគិត និង​សកម្មភាព​, មនុស្ស​មិន​ត្អួ​ញ​ត្អែ​រ​ចំពោះ​ការងារ​, ជា​មនុស្ស​មិន​និយាយដើម​គេ​ទាំង​មិត្ត​រួមការ​ងារ សិស្ស និង​មនុស្ស​នៅក្នុង​សង្គម​។

​ម្យ៉ាងវិញទៀត គ្រូបង្រៀន​ក៏ត្រូវ​តែ​ជា​មនុស្ស​មាន​ដំណោះស្រាយ​ជានិច្ច​, ជា​មនុស្ស​ច្បាស់លាស់​ទាំង​ការងារ វិន័យ ចរិត​ឫកពា​, ជា​មនុស្ស​មាន​ផែនការ មិនមែនជា​មនុស្ស​សុញ​គំនិត​, ជា​មនុស្ស​មាន​សកម្មភាព​រហ័ស​ជាដើម​។ ក្នុងនោះ​ផងដែរ គ្រូបង្រៀន​ក៏ត្រូវ​តែ​ជា​មនុស្ស​បន្ត​រៀនសូត្រ​រហូត គ្មាន​ឡើយ​ពាក្យ​ថា​រៀន​ចប់​ហើយ​,  ជា​មនុស្ស​មាន​សក្ដានុពល​,, ជា​មនុស្ស​មិន​ខ្លាច​នឿយហត់​, មនុស្ស​ហ្មត់ចត់​, មនុស្ស​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​, ជា​មនុស្ស​ផ្ដោតលើ​លទ្ធផល មិន​រង់ចាំ​លទ្ធផល តែ​ធ្វើ​ឲ្យ​មាន​លទ្ធផល​។​

​ការប្រកាន់​ជំហរ​មិន​បោះបង់ ក៏​ជា​លក្ខណៈសម្បត្តិ​មួយ​ដែល​គ្រូបង្រៀន​ត្រូវធ្វើ​ឲ្យ​បាន​, ជា​មនុស្ស​ក្លាហាន​ជានិច្ច​លើក​មាគ៌ា​ត្រឹមត្រូវ​, ជា​មនុស្ស​ដែល​ឲ្យ​តម្លៃ​មនុស្ស មិន​មើលងាយ​មនុស្ស​ក្នុង​គ្រប់​រូបភាព​ណាមួយ​, ជា​មនុស្ស​ប្រកាន់​ចិត្ត​ជួយ​មនុស្ស មិន​បំផ្លាញ​មនុស្ស​, ជា​មនុស្ស​ស្គាល់ ដឹង​ពីអ្វី​ដែលជា​គុណ និង​ទោស​, ជា​មនុស្ស​ស្មោះត្រង់​, ជា​មនុស្ស​ព្យាយាម​រៀបចំ​ខ្លួនឯង​ឲ្យ​ក្លាយជា​បុគ្គល​ជោគជ័យ ជា​គម្រូ​, ជា​មនុស្ស​លូតលាស់​ឆាប់រហ័ស ព្រមទាំង​ជា​បុគ្គល​ដែលមាន​ម្ចាស់ការ​លើ​ជីវិត​របស់​ខ្លួនឯង​។

​ហេតុផល​ទាំងនេះហើយ ដែល​កំណត់ថា​ជា​អត្តសញ្ញាណ​ម​យ​យ​ចំនួន ដែល គ្រូបង្រៀន​ត្រូវមាន​បេសកកម្ម​ក្នុង​ការជួយ​ខ្លួនឯង​ទាំង​ផ្នែក​សមត្ថភាព ចំណេះដឹង គុណភាព  និង​កត្តា​រៀបចំខ្លួន​ឲ្យ​បាន​ឲ្ស​សមជា​បុគ្គល​ដែល​គួរ​ឲ្យ​គោរព និង​មានតម្លៃ​។ បន្ថែម​ពីនេះ គ្រូបង្រៀន​ត្រូវ​បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុង​ការជួយ​គ្រួសារ​។ ជាពិសេស បេសកកម្ម​ដែល​សំខាន់បំផុត គឺ​គ្រូបង្រៀន​ត្រូវ​តាំង​ខ្លួនឯង​ជា​បុគ្គល​ជួយ​សង្គម តាមរយៈ​ការចូលរួម​បណ្ដុះ​គុណភាព​មនុស្ស បង្កើន​ធនធាន​មនុ​ស្ស្ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​៕

​ដកស្រង់​ពី​មេរៀន​សីលធម៌​វិជ្ជាជីវៈ​, គ្រូឧទ្ទេស​លោក ផ្លុ​ង តូន​


© រក្សាសិទ្ធិដោយ thmeythmey.com