ពីនេះ ពីនោះ
តើ «​ស្មោញ​»​ជា​បក្សី​ប្រភេទ​ណា​?
19, Nov 2016 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
​ស្មោញ គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ មាន​កវែង​ដូចជា​សត្វ​ពស់ ព្រមទាំង​មាន​ចំពុះ​ស្រួច​ដូច​ដាវ និង​សម្បុរ​ពណ៌​ខ្មៅ​។ បន្ថែម​ពីនេះ បក្សី​មួយ​ប្រភេទ​នេះ មាន​កន្ទុយ​វែង ឆូត​សវែងៗ​នៅ​ផ្នែក​ខ្នង​។



​ចំណែក​ទីជម្រក់ ស្មោញ ច្រើន​រស់នៅ​តាម​បឹង វាលភក់ ទន្លេធំៗ ហើយ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ ព្រមទាំង​មាន​បន្ទាយ​ពង​កូន​ដ៏​ធំ​នៅ​តំបន់​ព្រែក​ទាល់ បឹង​ទន្លេសាប និង​តំបន់​តូច​មួយចំនួន​នៅ​ភាគ​ខាងជើង នៃ​ប្រទេស​កម្ពុជា​នេះ​។

​ដោយឡែក ចំពោះ​ជីវសាស្ត្រ​រស់នៅ​វិញ បក្សី​នេះ ពូកែ​មុជទឹក​ចាប់​ត្រី​ជា​អាហារ ហើយ​ព្រមទាំង​ធ្វើការ​បន្ត​ពូជ​ចាប់ពី​ខែមិថុនា ដល់​ខែមីនា និង​មាន​ពង​ចំនួន ពី​៤ ទៅ​៦​ពង ក្នុង​មួយ​រដូវ​បន្ត​ពូជ​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com